ពិតជាមិនធម្មតាមែន!! ២ឆ្នាំកន្លះZidane ឈ្នះពាន៩ក្នុងការដឹកនាំក្រុម Real Madrid

Real Madrid បានឈ្នះ Champions League លើកទី៣ជាប់គ្នាបន្ទាប់ពីផ្ដួល Liverpool ៣-១ យប់ថ្ងៃសៅរ៍ទី២៦ខែឧសភាឆ្នាំ២០១៨ ធ្វើឱ្យចំនួនពានដែលពួកគេឈ្នះតាំងពីលោក Zinedine Zidane ចូលដឹកនាំ២ឆ្នាំកន្លះមកនេះកើនដល់៩ពាន។

លោក Zidane បានចូលដឹកនាំ Real នៅដើមឆ្នាំ២០១៦។ គិតមកទល់ខែឧសភាឆ្នាំ២០១៨នេះ គ្រូជនជាតិបារាំងបានឈ្នះ UEFA Champions League ៣ដង, FIFA Club World Cup ២ដង, UEFA Super Cup ២ដង, La Liga ១ដង និង Supercopa de Espana ១ដង។

បើមើលមែនទែន ឃើញថាក្នុងពេលត្រឹម២ឆ្នាំកន្លះក្នុងនាមជាគ្រូបង្វឹក Real Madrid លោក Zidane បានឈ្នះជើងឯក Champions League ច្រើនជាងគ្រូឆ្នើមៗដូចជា Sir Alex Ferguson, Pep Guardiola, Jose Mourinho, Vecente del Bosque, Jupp Heynckes, Ottmar Hitzfeld និង Arrigo Sacchi ទៅទៀត៕

ប្រភព៖ marca