ពាណិជ្ជកម្ម

រន្ធត់ទាំងព្រឹក!​អ្នកដំណើរជាច្រើននាក់ផ្ញើជិវិតលើតៃកុងម្នាក់​ ងោកមួយភាំងរថយន្តរេចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់ ស្រុកព្រៃនប់

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃ​ទី​២៧​ ខែ​ឧសភា​​ ឆ្នាំ​២០១៨​ ​វេលាម៉ោង​ ០៦និង២០នាទីនេះ​ លើផ្លូវ​ជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​ ១៩៣-១៩៤​  មានមនុស្សម្នាក់ស្លាប់និង៤នាក់ទៀតរងបួសក្នុងករណីក្រឡាប់រថយន្តដោយខ្លួនឯង ស្ថិតនៅ​ក្នុង​ភូមិ​ព្រែកផ្អាវ​ ឃុំ​ទឹកល្អក់​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។

ប្រភពព័ត៌មាន៖លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងខេត្តព្រះសីហនុបានឲ្យដឹងថារថយន្តបង្កម៉ាក SSANGYONG  ​ពណ៌​ ស្លែ​ ពាក់ស្លាកលេខ​ កំពង់ចាម​ 2A-0537 បើកបរ​ដោយ​ឈ្មោះ​ សុខ​ ម៉ាប់​ ភេទប្រុស​ អាយុ​ ៤១ឆ្នាំ​ (ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅ​ភូមិ​ស្រែព្រៃ​ ឃុំ​វត្តអង្គខាងត្បូង​ ស្រុក​ឈូកមាស​ ខេត្ត​កំពត​ មានអ្នក​រួម​ដំណើរ​ចំនួន​ ០៤នាក់​ទី១-ឈ្មោះ​ ឈា​ រងរបួស​ មធ្យម​ ទី២-ឈ្មោះ​ ង៉យ​ ភឿន​ រងរបួស​ មធ្យម​ ទី៣-ឈ្មោះ​ កប​ ធា​ រងរបួស​ មធ្យម​ និង៤-ឈ្មោះ​ កប​ ឃីម​ រងរបួស​ មធ្យម​។

អ្នក​រួម​ដំណើរ​ទាំងអស់​មានទីលំនៅ​ដូច​អ្នកបើកបរ​ រថយន្ត​មានទិសដៅពី​ ខេត្ត​កំពត​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ​អ្នកបើកបរ​ ងងុយ​ដេក​ រេចង្កូត​មក​ខាង​ស្តាំ​ដៃ​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្ដង​។

ក្រោយពេលកើតហេតុអ្នកស្លាប់​ បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ជនរងគ្រោះ​ទាំង​អស់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​លិគឹមឌីវារេញ​។ រីឯ​វត្ថុ​តាង​រថយន្ត​ មួយគ្រឿង​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​ ៕

 




អត្ថបទទាក់ទង៖