ពាណិជ្ជកម្ម

រថយន្តViGo បត់ត្រឡប់ក្រោយបានពាក់កណ្តាលផ្លូវត្រូវម៉ូតូស៊ុយហ្សីគី​ និច​ បុកពេញទំហឹងរបួសធ្ងន់​ចំណែករថយន្តខ្ទេចមួយចំហៀង

ភ្នំពេញ​៖​ គ្រោះថ្នាក់ចរាចររវាងរថយន្ដនិងម៉ូតូបុកគ្នាបណ្ដាលអោយមាននាក់រងរបួសធ្ងន់ត្រវបានរថយន្ដសាមុយដឹកបញ្ចូនទៅមុន្ទីពេទ្យដើម្បីសង្គ្រោបន្ទាន់​ កាលពីវេលាម៉ោង​ ១០យប់​ ថ្ងៃទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅតាមបណ្ដោយផ្លូវ1986​ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ ៕

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ គេបានឃើញបុរសម្នាក់បើកម៉ូតូ suzuki Nex ពាក់ស្លាក់លេខភ្នំពេញ1FO8325​ យ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុបានបុករថយន្ដ VIGO​ ពាក់ស្លាកលេខរដ្ឋ 13-0838​ ខណះកំពុងតែបត់ត្រឡប់ក្រោយបានពាក់កណ្តាលផ្លូវ​ ត្រូវបុកចំពាក់កណ្តាលរថយន្តយ៉ាងពេញមួយទំហឹង​ បណ្ដាលឱ្យរបួសធ្ងន់ត្រូវបញ្ជូនសារមួយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោបន្ទាន់។

ក្រោយពីកើតហេតុសមត្ថកិច្ចបានវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌសែនសុខដើម្បីរង់ចាំម្ចាស់ទាំងសងខាងចូលមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

 




អត្ថបទទាក់ទង៖