ពាណិជ្ជកម្ម

អគ្គីភ័យឆាបឆេះផ្ទះជួលអស់៥បន្ទប់នៅភូមិសន្សំកុសល២ទាំងកណ្តាលយប់

រាជធានីភ្នំពេញ, នៅថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធសក័ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង៣០នាទីយប់ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅដីឡូតិ៍លេខ២៥ ស្ថិតតាបណ្តោយផ្លូវលេខ87 បេតេ ក្រុមទី០៦ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម្ចាស់ដីឡូតិ៍ឈ្មោះ ញឹក មុន្នី ភេទស្រី អាយុ 42ឆ្នាំ មុខរបរនៅផ្ទះ នៅក្នុងដីឡូតិ៍នោះជាប្រភេទសំណង់ថ្មប្រក់ស័ង្កសី ទំហំ 30mx100m មានការខូចខាតឆេះបន្ទប់ជួលទំហំ 4mx7m អស់ចំនួន ០៥បន្ទប់ ក្នុងចំនោមមានសរុបចំនួន២៤បន្ទប់ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី។

បន្ទាប់ពីក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅពន្លត់ចំនួន១៣ គ្រឿង ប្រើប្រាស់ទឹកអស់០៧រថយន្តស្មើនឹង២៨ម៉ែត្រគូប និងមានរថយន្តពន្លត់អគ្គីភ័យជំនួយរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០១រថយន្ត ស្មើនឹង ០៦ម៉ែត្រគូប ដោយពុំបានបណ្តោយឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ឯមនុស្សក៏ពុំមានស្លាប់ និងរងរបួសដែរ។ អគ្គីភ័យខាងលើត្រូវបានពន្លត់ឲ្យរលត់ទាំងស្រុង នៅវេលាម៉ោង ២១និង១៥នាទី នាថ្ងៃខែឆ្នាំដដែល៕

 




អត្ថបទទាក់ទង៖