ពាណិជ្ជកម្ម

Update ស្លាប់ទៀតហើយ រថយន្ដធន់ធំបុកជាមួយម៉ូតូFZ នៅតាមស្លាប់បុរសម្នាក់ដេកលើថ្លុកឈាមយ៉ាង អាណោចអាធ័ម

ភ្នំពេញ : បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូ FZ មួយគ្រឿង ហើយបានបុកជាមួយរថយន្ដដឹកជ្រូកធន់ធំ មួយគ្រឿង បុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៤ និង ៥០ នាទី យប់ឈានចូលថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨ បណ្ដោយផ្លូវ ២០០៤ សង្កាត់កាកាប ១ ខណ្ឌពោធ៌សែនជ័យ ។

សពបុរសរងគ្រោះមានឈ្មោះ វ៉ាន់ រ៉ាដេត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ៦១០ ភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក FZ ពាក់ស្លាកលេខ ភ្នំពេញ1CA-8398 តាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត ធន់ធំដឹកជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 3D-8661 តាមបណ្ដោយផ្លូវ២០០៤ ទិសដៅជើងទៅត្បូង បុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយបុរសខាងលើស្លាប់នៅកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអាធ័ម ចំណែកភាគីបុរសដែលបើករថយន្ដខាងលើបានរត់គេចខ្លួនបាត់ស្រមោល ៕ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោបាយទាំង២គ្រឿងមករក្សាទុក ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

 




អត្ថបទទាក់ទង៖