កម្លាំងកងរាជអាវុធហត្ថសហការបង្ក្រាបបទល្មើសព្រៃឈើ
ព័ត៌មាន
2088

កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ឃាត់រថយន្តមួយគ្រឿងម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A.0519 ដឹកឈើចំរុះ លើសលិខិតអនុញ្ញាតិ ។ បច្ចុប្បន្នបានបញ្ជូនវត្ថុតាង មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ដើម្បីធ្វើការវាស់វែង និងចាត់ការតាមនីតិវិធី។