សុភក្រ័ កុសុម៉ា Live វីដេអូយំ ប្រាប់ពីខ្លួនត្រូវចោរឆក់ទូរស័ព្ទ (មានវីដេអូ)
ព័ត៌មាន
24526

កាលពីវេលាម៉ោង ០១ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨ តារាពូកែសំដី កញ្ញា សុភក្រ័ កុសុម៉ា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា ត្រូវបានចោរឆក់ទូរស័ព្ទដៃម៉ាក iPhone 7Plus បាត់ហើយ។ បន្ទាប់ពីបង្ហោះបែបនេះរួច កញ្ញាបានធ្វើការ Live វីដេអូទាំងទឹកភ្នែកយំស្ដាយទូរស័ព្ទរបស់ខ្លួន ក្នុងរថយន្តដើម្បីរៀបរាប់ពីដំណើររឿង ដែលត្រូវចោរឆក់ទូរស័ព្ទឲ្យអ្នកគាំទ្ររបស់កញ្ញាបានដឹង និងជួយស្វែងរកទូរស័ព្ទរបស់កញ្ញាមកវិញ ប្រសិនបើប្រទះឃើញចៃដន្យ។

តាមរយៈវីដេអូនោះបានឲ្យដឹងថា ចោរឆក់ទូរស័ព្ទកញ្ញានៅម្តុំ exchange square ដោយកញ្ញាបានពឹងឲ្យប្អូនរបស់កញ្ញាជួយថតរូបឲ្យ ដើម្បីផុសចូលនៅក្នុងបណ្តាញសង្គម ស្រាប់តែភ្លាមៗនោះ មានចោរម្នាក់ កញ្ញាមិនច្បាស់ថាជាម៉ូតូម៉ាកអីនោះទេ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់កញ្ញាទៅបាត់ ធ្វើឲ្យកញ្ញាកុសុម៉ា សោកស្តាយនៃឯកសារការងារសំខាន់ៗនៅក្នុងទូរស័ព្ទកញ្ញា ។