ជនជាតិចិនបើករថយន្តឡិចស៊ីស RX300 បុកម៉ូតូ បណ្តាលអោយបុរសស្ត្រីចំណាស់និងចៅតូចម្នាក់របួសធ្ងន់ ក្នុងស្រុកព្រៃនប់
ព័ត៌មាន
2313

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងប្រមាណជា៧យប់ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូ២១១/២១២ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ បង្ក ឡើងដោយរថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ2AR -1640 ពណ៌ទឹកមាសទិសដៅចូលមកក្រុងព្រះសីហនុ បើកបរដោយឈ្មោះសុង ប៉ាវ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន ស្នាក់នៅបណ្ដោះអាសន្នភូមិ/ឃុំរាម មកមកដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ៌ខ្មៅ លេខព្រះសីហនុ 1D - 0105 បណ្តាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ចំនួន០៣នាក់:
១ ឈ្មោះសោម ឃឿន ភេទប្រុសអាយុ៦០ឆ្នាំ រងរបួសធ្ងន់
២ ឈ្មោះឃួន លុន ភេទស្រីអាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ រងរបួសធ្ងន់
៣ ឈ្មោះ ឃឿន ចាន់លាភ ភេទប្រុសអាយុ៥ឆ្នាំ ត្រូវជាចៅ រងរបួសធ្ងន់ អ្នកទាំងបីមានទីលំនៅឃុំបិតត្រាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅពេទ្យ៨៨៨ ខេត្តព្រះសីហនុ រីឯអ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុដើម្បីដោះស្រាយបន្ត៕