អាវុធកែច្នៃចំនួន ១៣៨ដេីម ត្រូវបានកម្លាំងនគរបាលស្រុកជីក្រែង ប្រគល់ជូនការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ
ព័ត៌មាន
3625

សៀមរាប៖ នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ លេាកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង រួម
ទាំងមន្រ្តីជំនាញ បានធ្វេីការប្រគល់អាវុធកែឆ្នៃ តាមបណ្តាលប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំឃុំ ចំណុះអធិការស្រុកជីក្រែង ដែលបានធ្វើការដកហូត និងក្រេាយពីកម្លាំងនគរបាលយេីង បានធ្វេីការផ្សព្វផ្សាយនូវគេាលនយេាបាយភូមិ ឃុំមានសុវត្ថិភាព ហេីយបងប្អូនប្រជាពលរដ្ឋយេីង បានភ្ញាក់រលឹក បានយល់ បានយកមកប្រគល់ឲ្យកម្លាំងសម្ថកិច្ចយេីង រួមទាំងអាវុធខូចគុណភាពឆ្នាំ២០១៨ មានចំនួន ១៣៨ដើម ក្នុងនោះរួមមាន ៖
១-កាំភ្លើងព្រៃ ១៥ដើម
២-កាំភ្លើងខ្យល់ ១០៦ដើម
៣-កាំភ្លើងព្រួញ ១២ដើម
៤-អាវុធខូចគុណភាព ៥ដើម មាន
អាកា ១ដើម អុឹម១៦ចំនួន ១ដើម សេកាសេ ២ដើម អាអ៊ែរ១៥ចំនួន ១ដើម។
អាវុធខាងលេីនេះត្រូវបានប្រគល់ជូនលេាកវរសេនីយ៍ត្រី ឈិត ប៊ុនឆៃ នាយរងការិយាល័យរួម និងក្រុមការងារនៃការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ ជាតិពុលនៃស្នងការដ្ឋាននគរបាលខេត្ត ដែលចុះត្រួតពិនិត្យអាវុធ នៅតាមអង្គភាពចំណុះស្នងការ ដេីម្បីយកមករក្សាទុកនៅក្នុងឃ្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដេីម្បីសន្តិសុខ សុវត្ថិភាព។