ឡិចសុីស កំពុងបើកសុខៗ ឆ្លងចរននតអគ្គិសនីឆាបឆេះ
ព័ត៌មាន
4.94K

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង១៧:០០នាទី នៅចំណុចផ្សារភ្នំសំពៅ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីឆេះរថយន្ត០១គ្រឿង ម៉ាក ឡិចចសុីស RX300 ពណ៍ស ស្លាកលេខ បាត់ ដំបង 2B-3968 ។

ម្ចាស់ឈ្មោះ ដៀម សៅ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអូតាទៀក ឃុំតាតោក ស្រុកសំឡូត បើកបរពីខេត្តបាត់ដំបងទៅស្រុកសំឡូត ដល់ចំណុចខាងលើខាងលើបណ្តាលឲឆេះតែម្តង។
ប្រជាពលរដ្ឋនិងប្រជាការពារបានយកបំពង់ពន្លត់អគ្គីភ័យចំនួន០៥បំពង់ទៅបាញ់ពន្តត់ឲរលត់ទៅវិញ ។ការខូចខាត: ឆេះរថយន្តផ្នែកខាងមុខមួយចំនួន ។

មូលហេតុ: ឆ្លងចរននតអគ្គិសនី(តាមការអះអាងពីសមត្ថកិច្ចមូលដ្ឋាន)មិនបណ្តាលឲគ្រោះថ្នាក់ដល់មនុស្សឡើយ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០១គ្រឿង តែមិនបានបាញ់ពន្លត់ទេ ៕