បុរសជា​​ជនអនាថា​ម្នាក់​ដេក​ស្លាប់​បង្កអោយមានភ្ញាក់ផ្អើលទាំងព្រឹក
ព័ត៌មាន
2.43K

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​បានភ្ញាក់ផ្អើលទាំងព្រឹិកដោយប្រទះ​ឃើញ​បុរស​ម្នាក់​ដែលជា​ជនអនាថា​ដេក​ស្លាប់​នៅ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​-​ឡាវ ស្ថិត​នៅ​ចំណុច​សួនច្បារ​វិមាន​ឯករាជ​ក្នុង​ក្រុង​កំពង់ឆ្នាំង បង្កឱ្យមាន​​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ។

 សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា បុរស​ដេក​ស្លាប់​ខាងលើ គឺជា​ជនអនាថា ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​នោះ​ទេ ។
នៅ​ព្រឹក​កើតហេតុ គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​បុរស​ដែល​ជា​ជនអនាថា​នោះ ហើយ​បាន​បញ្ជាក់​ថា បុរស​ដែលជា​ជនអនាថា​នោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ ឬ​បណ្តាល​មក​ពី​ដាច់​អាហារ ដោយនៅលើ​រាងកាយ​​សព​មិន​មាន​ស្លាកស្នាម​អ្វី​គួ​អោយ​សង្ស័យ​ជា​អំពើ​ឃាតកម្ម​នោះ​ទេ​ ។

ក្រោយ​កើតហេតុ រថយន្ត​របស់​មន្ទីរពេទ្យ​ខេត្ត​បាន​ដឹក​យក​សពបុរសជាជនអនាថាខាង​លើ​​ទៅ​តំកល់​ទុក​នៅ​វត្ត​ខ្សា​ម ដើម្បី​រង់ចាំ​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ប៉ុន្តែ​បើ​គ្មាន​សាច់ញាតិ​នោះ​ទេ សមត្ថកិច្ច​នគរបាល​នឹង​ចេញថ្លៃ​បូជាសព​តែម្តង​ ៕