ចាំមើលថាតើ Liverpool អាចបំបាក់ក្តីសង្ឃឹមរបស់ Real Madrid ដើម្បីចង់បានពានលើកទី១៣របស់ពួកគេបានដែរឬយ៉ាងណា!

ក្លឹបនៅអេស្ប៉ាញ បានឈ្នះពាន UEFA Champions League ៤រដូវកាលជាប់គ្នា ព្រមទាំងពាន Europa League ៤លើកក្នុងចំនោម៥រដូវកាលចុងក្រោយ និងពាន UEFA Super Cup ៨លើកចាប់តាំងពីឆ្នាំ ២០០៩ ដែលបង្ហាញពីឥទ្ធិពលរបស់ក្លឹបមកពីអេស្ប៉ាញ ហើយពាន Champions League សំរាប់រដូវកាលនេះអាចជាក្រុមអេស្ប៉ាញដែលនឹងឈ្នះនៅថ្ងៃសៅរ៍នេះ។

ក្រុមអេស្ប៉ាញ Real Madrid ដែលជាក្រុមការពារជើងឯក Champions League ត្រូវប្រកួតជាមួយនឹង Liverpool ដែលធ្លាប់ឈ្នះពាននេះ ៥លើករួចមកហើយ។ ប្រសិនបើ Real ឈ្នះការប្រកួតនេះ ពួកគេនឹងត្រូវប្រកួតតទល់ជាមួយក្រុម Atletico Madrid ដែលទើបនឹងឈ្នះពាន Europa League កាលពីថ្មីៗ នៅក្នុងជំនួប UEFA Super Cup វគ្គផ្ដាច់ព្រ័ត្រ។

វាអាចជាលើកទី១ចាប់តាំងពីឆ្នាំ ១៩៩៤មក ដែលពីរក្រុមមកពីទីក្រុងតែមួយត្រូវប្រកួតតទល់គ្នា ក្រោយពីឈ្នះពានធំទាំងពីរនៅអឺរ៉ុប ដោយកាលនោះ AC Milan ឈ្នះ Champions League ហើយ Inter Milan ឈ្នះ UEFA Cup។

វាអាចជាលើកទី១ចាប់តាំងពីឆ្នាំ ១៩៩៤មក ដែលពីរក្រុមមកពីទីក្រុងតែមួយត្រូវប្រកួតតទល់គ្នា ក្រោយពីឈ្នះពានធំទាំងពីរនៅអឺរ៉ុប ដោយកាលនោះ AC Milan ឈ្នះ Champions League ហើយ Inter Milan ឈ្នះ UEFA Cup។

សំរាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ Real និង Atletico ស្ថិតនៅជួរមុខសំរាប់ការប្រកួតពានអឺរ៉ុប ដោយ Real Madrid បានឈ្នះពាន Champions League នៅក្នុងឆ្នាំ ២០១៤ ២០១៦ និង ២០១៧ ខណៈដែល Atletico លើកពាន Europa League ក្នុងឆ្នាំ ២០១០ ២០១២ និង ២០១៨ ហើយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UCL ពីរលើកក្នុងឆ្នាំ ២០១៤ និង ២០១៦។

ដោយឡែកក្រុម Barcelona បានឈ្នះ Champions League កាលពីឆ្នាំ ២០០៦ ២០០៩ ២០១១ និង ២០១៥ ខណៈ Sevilla ឈ្នះពាន Europa League ក្នុងឆ្នាំ ២០០៦ ២០០៧ ២០១៤ ២០១៥ និង ២០១៦។

បើគិតទៅ ចាប់តាំងពីឆ្នាំ ២០០៦មក មានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ៣៧លើក ដោយរាប់បញ្ចូលទាំង Champions League, Europa League និង UEFA Super Cup ហើយក្នុងនោះ ក្រុមនៅអេស្ប៉ាញឈ្នះ ២៤លើក និង ជាប់លេខ២ ចំនួន ៩លើក។

សំរាប់ក្រុមនៅ Premier League វិញកាន់តែរកចំនូលបានច្រើន ដោយសារការផ្សាយទូរទស្សន៍ ប៉ុន្ដែពួកគេឈ្នះពានអឺរ៉ុបនេះមិនបានច្រើនប៉ុន្មានទេ ប៉ុន្ដែក្នុងរដូវកាលនេះ Liverpool បានឡើងមកវគ្គផ្ដាច់ព្រ័ត្រ Champions League ហើយពួកគេជាក្រុមចុងក្រោយដែលធ្លាប់យកឈ្នះ Real Madrid ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ពានអឺរ៉ុប៕