មនុស្ស​ម្នាក់បាន​ស្លាប់​ របួសធ្ងន់​២​នាក់​ និង​របួសស្រាល​ម្នាក់​ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​
ព័ត៌មាន
848

​ប៉ៃលិន​ ៖​ កាលពី​វេលា​ម៉ោង​ ១៩:១២​ នាទី​យប់​​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ​ មួយបានកើតឡើង​នៅ​ត្រង់​ចំណុច​ភូមិ​អូរ​រអិល​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ ក្រៅ​ ខេត្ត​ប៉ៃលិន​ ដែល​បណ្តាល​អោយ​មនុស្ស​១​នាក់​ស្លាប់​ របួសធ្ងន់​ ២​នាក់​ និង​របួសស្រាល​១​នាក់​។​
​បណ្តាលឲ្យខូចខាត​រថយន្ត​ ០១​គ្រឿង​ និង​ម៉ូតូ​សណ្ដោង​រ៉ូ​ម៉ក​ ១​គ្រឿង​ ។​

ប្រភពព័ត៌មានបានឲ្យដឹងថា ​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ ណា​រ៉ា​ធិ​ប​ ម៉ៃ​កាង​ អាយុ​២៥​ ឆ្នាំ​ មុខរប​ បើកបរ​រថយន្ត​ដឹក​ដំឡូង​មី​ ជនជាតិ​ ថៃ​ សញ្ចា​តិ​ ថៃ​ រស់នៅ​ភូមិ​សី​ង​អាំង​ ឃុំ​តុ​ប​កុក​ ស្រុក​កុប​កូក​ ខេត្ត​នគ​រាជ​។​ បើកបរ​រថយន្ត​ម៉ាក​ ISUZU​ ពាក់​ផ្លា​ក​លេខ​ 81-3979​ THAILAND​ ខូចខាត់​ស្រាល​។​
​ ០១-​ជន​រង​គ្រោះ​ឈ្មោះ​ មាស​ ម៊ឺ​ន​ ភេទ​ប្រុស​ អាយុ​ ៣៧​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ចា​តិ​ ខ្មែរ​ រស់នៅ​ភូមិ​អូ​រអិល​ ឃុំ​ស្ទឹ​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ របួស់ធ្ងន់​ (​បាក់ឆ្អឹង​ជំនី​ខាងឆ្វេង​)​ បើកបរ​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​។​
​ ០២-​ជន​រង​គ្រោះ​ឈ្មោះ​ សូ​សោ​ភ័​ណ្ឌ​ ភេទ​ស្រី​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ រស់នៅ​ភូមិ​អូ​រអិល​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ អ្នក​រួម​ដំណើរ​ ត្រូវជា​ប្រពន្ធ​របស់​អ្នកបើកបរ​ម៉ូតូ​ សណ្ដោង​រឺ​ម៉ក​។​
​ ០៣-​ជន​រង​គ្រោះ​ឈ្មោះ​ រ៉ាត់​ រិ​ទ្ធ​ អាយុ​ ៦១​ ឆ្នាំ​ ភេទ​ប្រុស​ មុខរប​ កសិករ​ រស់នៅ​ភូមិ​ អូ​រអិល​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ ក្រៅ​ ខេត្ត​ប៉ៃលិន​ អ្នក​រួម​ដំណើរ​ ស្លាប់​នៅ​នឹក​កន្លែង​ កើតហេតុ​។​
​ករណី​ខាងលើ​បណ្តាល​មក​ពី​កត្តា​មនុស្ស​បើកបរ​ក្នុង​ល្បឿន​លឿន​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ធ្វើ​អោយ​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្ដោង​ រឺ​ម៉ក​ពីក្រោយ​ពេញទំហឹង​ ៕