ព័ត៌មានបឋម៖ ខូចខាតឡានទាំងសងខាង ម្ចាស់និយាយចរចាគ្នាមិនត្រូវ
ព័ត៌មាន
5808

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តនៅតាមបណ្ដោយផ្លូវលេខ ២១៧ ហៅផ្លូវ មុនីរ៉េត ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលរថយន្តព្រូសមួយគ្រឿង ដែលចាប់ហ្វ្រាំងអម ពេលឃើញ រថយន្តមួយគ្រឿងទៀត កំពុងបើកទាក់ខ្សែភ្លើងនៅកណ្តាលផ្លូវ ហើយពេលនោះ ក៏មានរថយន្តហាយឡែនឌ័រ មួយគ្រឿង កំពុងបើកស្រប មកពីក្រោយ ចាប់ហ្វ្រាំងគេចមិនទាន់ ក៏ជ្រុលមក បុកគូទ រថយន្តព្រូស យ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងនៅវេលាម៉ោង ១១ ថ្ងៃទី ២៤ ខែ ឧសភានឆ្នាំ ២០១៨ នេះ ។

ក្រោយកើតហេតុម្ចាស់រថយន្តទាំងពីរគ្រឿង កំពុងនិយាយចរចាគ្នាតែមិនទាន់ដោះស្រាយគ្នាត្រូវ ។ព័ត៌មានលម្អិតយើងនឹងជម្រាបជូននៅលើគេហទំព័រ TVFB បន្ថែមទៀត សូមអរគុណ