យុវជន២នាក់ ជិះម៉ូតូ ចេញពីកោះពេជ្រមិនទាន់ស្រួលផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តកាមរី យ៉ាងពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ស្រាល
ព័ត៌មាន
6043

រាជធានីភ្នំពេញ ៖ រន្ធត់ណាស់ យុវជន ២នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ ខណ:ពេលជិះម៉ូតូចេញពីកោះពេជ្រ បុកគ្នាជាមួយ​រថយន្តម៉ាក កាមរី ១គ្រឿង យ៉ាងពេញទំហឹង ត្រង់ចំណុចផ្លូវបំបែក បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រង់ចំណុចស្ពានកោះពេជ្រ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១៥រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នេះ ។​

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា ៖ នៅមុនពេលកើតហេតុ គេបានឃើញ យុវជន ២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក ស្កុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1GW-9980 បានធ្វើដំណើរចេញពីកោះពេជ្រ ក្នុងទិសដៅពីកើតមកលិច ខណ:ដែលជិះចេញបានបន្តិច ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាមួយរថយន្ត ១គ្រឿងម៉ាក កាមរី ពណ៍សំបកឪឡិឹក ពាក់ស្លាកលេខ ប.មានជ័យ 2A-1551 ដែលបើកបរដោយបុរសម្នាក់ បើកក្នុងទិសដៅពីត្បូងទៅជើង យ៉ាងពេញទំហឹង បណ្តាលអោយយុវជនទាំង២នាក់ ដែលជិះម៉ូតូ ម្នាក់រងរបួសយ៉ាងដំណំ នឹងម្នាក់ទៀតរងរបួសស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ ប្រភពដដែរបន្តថា​. នៅពេលកើតហេតុភ្លាមៗ ភាគីរថយន្តមិនបានឈប់ចុះមកដោះស្រាយនោះទេ បែរជាព្យាយាមបើករថយន្តរត់គេច រហូតដល់សមត្ថកិច្ចដេញតាមឃាត់បាននៅចំណុចផ្លូវព្រះសីុសុវត្ថិ រួចសមត្ថកិច្ចក៏អោយអ្នកបើកបររថយន្តបើករថយន្តមកប៉ុស្តិ៍នគរបាលរដ្ឋបាលចុតមុខដើម្បីធ្វើការដោះស្រាយតាមនីតិវីធី ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកជាបណ្ណោះអាសន្នដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕