ពាណិជ្ជកម្ម

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរការដាក់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ ២០១៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកបានប្រារព្ធពិធីអបអរសាទរការដាក់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោកដោយ អង្គការយូណេស្កូ នៅទីក្រុង ក្រាកូវ ប្រទេសប៉ូឡូញ នាថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៧ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

ប្រាសាទសំបូរព្រៃគុកជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយមានវ័យចំណាស់ជាង១៣៥០ឆ្នាំ មុនអង្គរវត្តដែលជាអតីតរាជធានីដ៏ល្បីល្បាញរបស់ខ្មែរមានឈ្មោះថា «ឦសានបុរៈ»។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦២ បត់ស្ដាំត្រង់ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ។ បច្ចុប្បន្នប្រាសាទសំបូរព្រៃគុក មានការអភិវឌ្ឍប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ដោយមានផ្លូវក្រាលកៅស៊ូ មានចំណតរថយន្ត ផ្សារលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផ្ទះស្នាក់សហគមន៍ប្រាសាទសំបូរព្រៃគុកដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកទេសចរទៅទស្សនាកម្សាន្ត និងសិក្សាស្រាវជ្រាវ ។

ប្រាសាទសំបូរព្រៃគុក សម្បូរទៅដោយប្រាសាទបុរាណរាប់រយកសាងឡើងអំពីឥដ្ឋក្នុងសតវត្សទី៧ ។ ក្រៅពីប្រាសាទជាច្រើនរមណីយដ្ឋាននេះ ក៏មានដើមឈើតូចធំដុះពាសពេញដែលជាទីមនោរម្យសម្រាប់អ្នក ទេសចរទៅទស្សនាកម្សាន្ត និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ។

 

 




អត្ថបទទាក់ទង៖