ស៊ឹម ថៃណា ហួសចិត្តដល់ថ្នាក់បង្ហោះសារសំណូមពរសុំចិត្តគ្រូពេទ្យថា….
កម្សាន្ត
9.74K

តារាចម្រៀងស្រី កញ្ញា ស៊ឹម ថៃណា ដោយអ្នកម្ដាយជាទីស្រលាញ់របស់ខ្លួនមានជម្ងឺថ្កាត់ ត្រូវសម្រាកព្យាបាល ថ្មីៗ នេះ កញ្ញាថ្មីៗនេះកញ្ញាបានមិនអស់ចិត្ដនឹងមន្ទីរពេទ្យរដ្ឋមួយដែលម្ដាយរបស់កញ្ញាកំពុងសម្រាកព្យាបាលដោយផ្ទាល់ ដោយសារសីលធម៌ និងការមិនយកទុកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យនៅទីនោះតែម្ដង។


ជាក់ស្ដែង កញ្ញាបានបង្ហោះសារ ដោយបានសំណូមពរថា៖ «តួនាទីរបស់គ្រូពេទ្យគឺ​ ត្រូវមើលថែរអ្នកជំងឺអោយដិតដល់អស់ពីដៃពីជើង​ ទោះបីអ្នកជំងឺជាអ្នកក្ររឺអ្នកមាន​ អ្នកស្រែ រឺអ្នកក្រុងក៏ដោយ ព្រោះថាអាយុជីវិតរបស់អ្នកជំងឺទាំងអស់គឺនៅក្នុងកណ្តាប់ដៃគ្រូពេទ្យ​ បើធ្វេសប្រហែសតែមួយវិនាទី​ នោះ​អ្នកជំងឺនឹងអាចមានបញ្ហាធំ​ រាល់សកម្មភាពព្យាបាល​ និងមើលថែរអ្នកជំងឺវាក៏ត្រូវផ្សារភ្ជាប់មកជាមួយនឹងពាក្យសំដី​ អាកប្បកិរិយា​ សីលធម៌​ ភាពទន់ភ្លន់​ ភាពរួសរាយ​ រាក់ទាក់​ ព្រោះថាខ្មែរយើងទន់ភ្លន់ណាស់​ អារម្មណ៍អ្នកជំងឺគ្រប់គ្នា​ ពេលដែលពួកគាត់បានចូលដល់មន្ទីរពេទ្យគឺពួកគាត់កក់ក្តៅណាស់​ដែលបានស្ថិតក្រោមការមើលថែររបស់គ្រូពេទ្យជំនាញ ព្រោះគាត់ជឿជាក់ថាគាត់នឹងអាចជាធូរស្បើយពីជំងឺ​ ហើយឆាប់បានត្រលប់ទៅផ្ទះជួបជុំគ្រួសារវិញ។ សំដីពិតរបស់ម្តាយខ្ញុំ (​បើទុកអញនៅហ្នឹង2ថ្ងៃទៀត​ អញពិតជាងាប់ហើយ) (បន្ទប់សង្គ្រោះបន្ទាន់)​ ។ ដូច្នេះសូមសំណូមពរទៅដល់គ្រូពេទ្យគ្រប់រូបទាំងអស់ថា​ សូមមេត្តាបំពេញតួនាទីរបស់ខ្លួនអោយបានល្អបំផុត​ សូមគិតថាជីវិតគេដូចជីវិតយើង​ គេក៏ចង់រស់ដូចយើង​ គេក៏មិនចង់ឈឺដូចយើងអោយតំលៃជីវិតអ្នកដទៃគឺអោយតំលៃជីវិតខ្លួនឯង» ៕