នាយគ្រឿន ចេញមុខបកស្រាយព័ត៌មានដែលថាលោកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
កម្សាន្ត
50.3K

ភ្នំពេញៈ ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមមួយថា៖ «តារាកំប្លែង នាយ គ្រឿន ប៊ីអាយជី ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗនៅក្នុង រថយន្ដ សូមបងប្អូនជួយស៊ែរផង ខណៈលោកបើកឡានធ្វើដំណើរទៅសម្តែងឲ្យផលិតកម្ម LD Picture។ ចំពោះព័ត៌មានលម្អិតនឹង ធ្វើការផ្សាយបន្តទៀត»។
បន្ទាប់មក មានប្រិយមិត្តចូលទៅ Comment ថា៖ «ពុទ្ធោ!ជីវិតអីក៏ផុយម្លឹងៗជីវិតមិនទៀងអ៊ីចឹងហើយបើរស់ក៏ចេះយោគយល់គ្នាខ្លះទៅ ពេលស្លាប់ទៅគ្មានដែនកំណត់ទេ អ្នកនៅរស់អើយ»។

ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានអកុសលខាងលើនោះ នាយ គ្រឿន តារាកំប្លែងប្រចាំទូរទស្សន៍ CTN និងជាតារាចម្រៀងផលិតកម្មថោន ព្រមទាំងជាអ្នកដឹកនាំការសម្តែងភាពយន្តនៅផលិតកម្ម LD Picture ផងដែរនោះ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានថា៖ «រឿងនេះមិនពិតទេ ! នោះគ្រាន់តែជាឈុតមួយនៅក្នុងសាច់រឿងខ្សែភាពយន្តតែប៉ុណ្ណោះ ហើយខ្សែភាពយន្តនៅផលិតកម្ម LD Picture ដែលលោកសម្តែងជាមួយនាយប៊ីអាយជី នោះ ដូចជាបានរំលងផុតទៅជាង១ ឆ្នាំហើយ។

នាយគ្រឿន មានការងឿងឆ្ងល់ថា៖ លោកពពិតជាមិនយល់ដែរថា ហេតុអ្វីបានជាមានគេ លើកយកឆាកឈុតជារឿងភាពយន្តនោះ មកបង្ហោះផ្សាយលើហ្វេសប៊ុកបែបនេះអ៊ីចឹង? ទោះជាយ៉ាងណា លោកសូមកុំយករឿងដែលមិនពិតសោះទៅចុះផ្សាយឲ្យក្លាយជាព័ត៌មានថាលោកស្លាប់ ខណៈដែលលោកនៅរស់ជ្រងោៗបែបនេះទៀត។ រូបលោកសុំតែសេចក្តីសុខទេ ហើយសូមកុំយករឿងអ្វីទៅផ្សព្វផ្សាយឲ្យខុសការពិតអី៕