លោកអ៊ុក ពិសិដ្ឋ ពិធីករនឹងអ្នកយកព័ត៌មានល្បីឈ្មោះប្រចាំទូរទស្សន៍PNN ពេលនេះជួបទុក្ខធ្ងន់ ដោយកូនប្រុសទើបចាប់កណើតបាន៤០ថ្ងៃកើតជំងឺបេះដូងរីក
ព័ត៌មាន
29.6K

នៅមុននេះបន្តិចលោកអ៊ុក ពិសិដ្ឋ ពិធីករនឹងអ្នកយកព័ត៌មានល្បីឈ្មោះប្រចាំទូរទស្សន៍PNN បានបង្ហោះសារយ៉ាងក្តុកក្តួលថា៖ ដរាបណាបេះដូងកូននៅដើរ ដង្ហើមកូននៅមាន ប៉ានៅតែមានក្តីសង្ឃឹម និងប្រឹងប្រែងគ្រប់មធ្យោបាយ គ្រប់វិនាទី ដើម្បីស្វែងរកការព្យាបាលកូន ទោះជម្ងឺកូនធ្ងន់ធ្ងរយ៉ាងណាក្តី។ សំរាប់ជីវិតប៉ា គឺមិនអាចរស់នៅដោយបាត់បង់សមាជិកណាម្នាក់នៃក្រុមគ្រួសារដ៏តូចរបស់យើងបានទេ។ កូនដឹងទេ កូនបានមកនៅជាមួយប៉ា និងគ្រួសារយើងបានជាង ៤០ថ្ងៃ បូក ៩ខែ ១០ថ្ងៃផ្សេងទៀត ដែលកូននៅក្នុងពោះម៉ាក់កូនប្រកបដោយភាពកក់ក្តៅ និងសប្បាយរីករាយ ដូច្នេះកូនមិនអាចចាកចេញពីប៉ា ម៉ាក់ និងបងស្រីរបស់កូនបានទេ។

កូនសម្លាញ់ កាតព្វកិច្ចកូន គឺជូនដំណើរប៉ានៅពេលប៉ាចាស់ទៅ មិនមែនប៉ាត្រូវជូនដំណើរកូននោះទេ ដូចច្នេះ កូនត្រូវតែប្រឹងដកដង្ហើម ដើម្បីបន្តដំណើរទៅមុខទៀតជាមួយប៉ា ម៉ាក់ និងបងស្រីកូន។ ប៉ា និងម៉ាក់ យំស្នើរីងទឹកភ្នែកទៅហើយនាកាលៈទេសៈនេះ តែប៉ា និងម៉ាក់ នៅតែមានក្តីសង្ឃឹម និងរឹងម៉ាំ ដើម្បីដឹកដៃកូនបន្តដំណើរទៅមុខទាំងអស់គ្នា។ ប៉ាសរសេរសំណេរនេះ ខណៈដែលទឹកភ្នែកប៉ាកំពុងហូរ ជាមួយនឹងការឈឺចាប់រកអ្វីមកប្រៀបមិនបាន។

ចំណែកភរិយាលោកក៏បានបង្ហោះសារយ៉ាងក្រៀមក្រំដែរថា៖ នាងខ្ញុំនឹងស្វាម៉ីសូមជូនដំណឹងនឹងសុំយោបល់ពីបងប្អូនទាំងអស់ហើយក៏សុំកំលាំងចិត្តពីបងប្អូនទាំងអស់គ្នាដែលស្រឡាញ់រាប់អានដល់យើងខ្ញុំពួកយើងមានទុក្ខនឹងការឈឺចាប់ឥតឧប្បមា។ កូនប្រុសជាទីស្រលាញ់មានអាយុទើបតែ១ខែកន្លះ គាត់បានមានជំងឺដ៏សែនកំរជួបប្រទះគឺបេះប្រហោងនឹងបេះដឹងរីកធំខ្លាំង ពួកយើងតក់ស្លុតនឹងបាក់ទឹកចិត្តខ្លាំងណាស់អង្គុយយំទល់មុខគ្នា តែប៉ាគាត់ខំប្រឹងទប់ជំហ៊រព្រោះគាត់ត្រូវធ្វើជាបង្គោលតែសំរាប់ខ្ញុំជាម្តាយខំទប់បានខ្លះតែគ្រាប់ភ្នែកខ្ញុំចុកម្តងៗចង់ជ្រុះព្រោះដោយសារខ្ញុំយំពេករយះពេលពីរយប់បីថ្ងៃហើយដែលពួកខ្ញុំដឹងថាកូនខ្ញុំមានជំងឺមួយនេះ ក៏សុំអរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគុន្ធបុប្ផាដែលបានជួយយើងខ្ញុំអស់ពីសមត្ថភាព ទោះយ៉ាងណាក៏ដោយ ពួកយើងខំប្រុងក្រោកឈរនឹងជំនះ គ្រប់កាលះទេសះដែលនៅសល់អោយអស់ សូមទេវតាជួយស្រោចស្រង់ជីវិតកូនប្រុសកំសត់ម្នាក់នេះផង។ ប្រភពផ្តល់ជូនដោយលោក អ៊ុក ពិសិដ្ឋ