ពាណិជ្ជកម្ម

សង្ស័យទុស្សេខ្សែរភ្លើងបង្កក្លាយជាអគ្គីភ័យលេបត្របាក់ផ្ទះក្បឿងមួយខ្នងម៉ត់ទាំងស្រុង នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖​ ផ្ទះក្បឿងមួយខ្នងត្រូវបានអគ្គិភ័យឆេះទាំងស្រុង​ ដោយសង្ស័យទុស្សេខ្សែភ្លើងដោយម្ចាស់ផ្ទះជាប់រវល់ទៅរកស៊ី​ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិទួលសុក្រំ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ម្ចាស់ផ្ទះឈ្មោះខៀវ វ៉ែន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររកស៊ី មានប្រពន្ធឈ្មោះ កឹម ផល្លា អាយុ៤២ឆ្នាំ​ មុខរបររកស៊ី នៅភូមិទួលសុក្រំ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានកូនស្រីក្នុងបន្ទុកចំនួន២នាក់កូនបងមានអាយុ១១ឆ្នាំ និងប្អូនអាយុ៨ឆ្នាំ ។

សម្ភារៈខូចខាតរួមមានផ្ទះមានទំហំ៨ម៉ែត្រគុណ និង៩ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ជើងសរសរបេតុង និងទ្រព្យសម្បត្តិដែលខូចខាតរួមមាន៖ ស្រូវ១០ទៃក្រហមខូចខាតទាំងស្រុង, អង្ករ២ទៃក្រហម, ទូរស្សន៍១គ្រឿង២៩អិញ, អាគុយ៧០មួយគ្រឿង, ប្រាក់ដុល្លារ៤០០ដុល្លារ និងសម្ភារមួយចំនួនទៀតផងដែរ ។
តាមម្ចាស់ផ្ទះបានបន្តថា គាត់ និងប្រពន្ធបានជាប់រវល់ទៅរកស៊ីនៅឯរាជធានីភ្នំពេញយូរខែមកហើយ ខណៈទុកឲ្យកូនស្រី២នាក់នៅចាំផ្ទះដូចសព្វរាល់ដង ។
ប្រភពបន្តថា លុះនៅថ្ងៃកើតហេតុ ស្រាប់តែមានអ្នកភូមិទូរសព្ទ័មកថា ផ្ទះត្រូវអគ្គិភ័យឆាបឆេះដោយសង្ស័យទុស្សេខ្សែភ្លើងអស់បាត់ទៅហើយទើបគាត់ប្រញាប់ប្រញាលមក ស្រុកតែម្ដង ៕

 




អត្ថបទទាក់ទង៖