ស្លាប់ទៀតហើយ! រថយន្តយីឌុប ពន្លះជាមួយរថយន្តស៊ីណាពេញទំហឹងក្រឡាប់ទាំងសងខាងនិងបណ្តាលឲ្យស្លាប់ម្នាក់
ព័ត៌មាន
14175

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈដែលរថយន្តនេះកំពុងបើកបរនៅលើដងផ្លូវ ក៏ត្រូវរថយន្តយីឌុបដឹកខ្សាច់ មួយគ្រឿង បើកមកបុកទាំងកំរោល បន្ទាប់ពីបានបើកជែងរថយន្តមួយគ្រឿងទៀត មិនមានការប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តទាំង២គ្រឿងក្រឡាប់ផ្ងារជើង។គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នេះ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

រថយន្តបង្កពាក់ស្លាកលេខ ភ្នំពេញ 4A-2001 ចំណែករថយន្តរងគ្រោះ ម៉ាកស៊ីណា ពាក់ស្លកាលេខ បាត់ដំបង 2C-6878 (ក្នុងទិសដៅច្រាស់គ្នា) ។
ដំបូងគឺរថយន្តដឹកខ្សាច់ ដែលកំពុងធ្វើដំណើរពីទិសដៅភ្នំពេញទៅបាត់ដំបង បានឡើងជែងនឹងរថយន្តមួយគ្រឿងទៀត ដែលនៅពីមុខ ដោយសារខ្វះការប្រុងប្រយ័ត្នផង និងដោយសាររថយន្តនេះ ចង្កូតស្តាំផងធ្វើឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំងទៅលើរថយន្តស៊ីណា ដែលកំពុងបើកបរច្រាស់ទិសគ្នា របស់ក្រុមហ៊ុន សុខ អេង ដើរបោះទូរស័ព្ទឲ្យម៉ូយ បណ្តាលឲ្យធ្លាក់ចេញពីផ្លូវរៀងៗខ្លួននិងក្រឡាប់ផ្ងារជើង ។

ក្រោយពីសមត្ថកិច្ចចុះទៅដល់ភាគីបើកបររថយន្តដឹកខ្សាច់ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់នូវសពអ្នកបើកបររថយន្តម៉ាកស៊ីណា ដែលគាបជាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម។ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក ចំណែកសពសមត្ថកិច្ចប្រគល់ជូនក្រុមយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ៕