ពាណិជ្ជកម្ម

កម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់មនុស្សម្នាក់ ករណីប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ(អាវុធខ្លីប្រើខ្យល់)

ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង ០០នាទី កម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ(អាវុធខ្លីប្រើខ្យល់) នៅចំណុចផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យ ០១នាក់ ឈ្មោះ ឈុន ផានិត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះសង់ថ្មី ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សម្ភារៈដកហូត ៖ អាវុធខ្លី ០១ដើម ម៉ាកឡុក១៧ លេខDMD076 ផលិតនៅប្រទេសអូទ្រីស (ប្រភេទប្រើខ្យល់),ម៉ូតូ ០១គ្រឿងម៉ាកធូដេ ពណ៍ផ្កាឈូកលាយស បាញ់ថ្នាំពណ៍ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1FK.8009។

ដំណើររឿង ៖ មុនពេលកើតហេតុ កម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការល្បាតក្នុងភូមិសាស្រ្ត លុះដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យជិះម៉ូតូ០១គ្រឿងស្ពាយកាបូបក្រណាត់ពណ៍ខៀវខ្ចី ដោយមានការសង្ស័យ កម្លាំងយើងក៏ហៅអោយឈប់រួចធ្វើការត្រួតពិនិត្យរកឃើញអាវុធខ្លី០១ដើមខាងលើ និងបានឃាត់នាំខ្លួនយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

 




អត្ថបទទាក់ទង៖