ថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ឲ្យចរាចរក្រដាសប្រាក់គំរូថ្មី ប្រភេទ២០០០០រៀល
ព័ត៌មាន
26034

ភ្នំពេញៈ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងប្រកាស របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៨ នេះ បានប្រកាសអនុញ្ញាតឲ្យចរាចរនូវ ក្រដាសប្រាក់ គំរូ ថ្មី ប្រភេទ ២០.០០០ រៀល ។ ការដាក់ឲ្យចរាចរធនប័ត្រ ប្រភេទ ២០.០០០ រៀលនេះ បានធ្វើឡើង ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រ កម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ផងដែរ ។