ពាណិជ្ជកម្ម

ល្បិចរកស៊ីថ្មី របស់អាជីវករមួយចំនួនក្នុងផ្សារសាមគ្គីខេត្ត កំពត តាមរយៈ.....

ភ្នំពេញ៖ សារប្រិយមិត្តផ្ញើរមកកាន់tvfb អំពីអាជីវករមួយចំនួនក្នុងផ្សារសាមគ្គីខេត្តកំពត លក់ក្ដាមថ្មចងខ្សែក្រណាត់ ដែលប្រិយមិត្តមួយរូបសុំមិនបញ្ចេញឈ្មោះថា គាត់បានកុម្ម៉ង់ទិញក្ដាមថ្ម១០គីឡូ ពេលយកដល់កន្លែងបើកមើល គឺទទួលបានតែ១៣ក្ដាមតែប៉ុណ្ណោះ ក្នុង១គីឡូបានក្ដាម២រឺ៣ ហើយតូចៗទៀត ហើយគាត់បានស្រាយខ្សែដែលចង់ក្ដាមមកថ្លឹង បានដឹងថាក្ដាមមិនគ្រប់គីឡូទេ គឹធ្ងន់ខ្សែរទៅវិញ ខ្សែមួយៗ២ទៅ៣ខាំ ហើយដែលសំខាន់ជាក្ដាមជញ្ចឹមទៀត មិនមែនក្ដាមធម្មជាតិទេ ជាក់ស្ដែង ក្ដាមថ្មដែលបានទិញនេះ ១គីឡូតំលៃ៥៥០០០៛

ក្រុមអ្នកទិញមានអារម្មណ៍សោកស្ដាយបំផុត ពេលជួបបញ្ហាបែបនេះ ពួកគេថាសុំសំណូមពរដល់អាជ្ញាធ័រមេតាពិនិត្យមើលបញ្ហានេះផង នេះគាត់ជាភ្ញៀវជាតិ ចុះបើអាជីវករដែលគាត់ទិញយកទៅបន្ដវិញ តើគ្នាបានអ្វីចំណេញទៅ ហើយដែលវានាំអោយខូចឈ្មោះដល់ខេត្តផង ព្រោះនណាៗក៍ដឹងដែលថាខេត្តកំពតចាប់ទុកថាគ្រឿងសមុទ្យឆ្ងាញ់ជាងគេ តែបើលក់បែបនេះចប់ហើយ។ 

គួរបញ្ជាក់ផងដែរថា ខេត្តកំពតបានទាក់ទាញចំនួនភ្លៀវទេសចរណ៍ជាតិនិងអន្ដជាតិរយៈពេល២ឆ្នាំចុងក្រោយ ដោយបច្ចុប្បន្នខេត្តកំពតមានរម្មណីដ្ឋានដែលមានស្រាប់ និងទើប បង្កើតថ្មីយ៉ាងច្រើន ដូចនេះសូមអាជ្ញាធ័រពិនិត្យមើលលើបញ្ហានេះផង ។
អត្តបទ៖មាស សុវណ្ណរតនា

 




អត្ថបទទាក់ទង៖