តូតា សំណាងណាស់ បានទៅដល់.....
កម្សាន្ត
6191

ភ្នំពេញ ៖ តារាបង្ហាញម៉ូត និងជាតារាសំដែង ដែលប្រិយមិត្តដឹងហើយថានាងជាថៅកែស្រី ហាងអាហារមានយីហោ ផែសមុទ្រ ដែលសាខាយ៉ាងច្រើនក្នុងរាជធាភ្នំពេញ កន្លងមកមានព័ត៌ មានក្នុងស្រុកមួយចំនួនបានចុះផ្សាយអំពីជីវិតឯកជនរវាងនាងនិងគូរស្នេហ៍ដែលត្រូវបានមហាជននិងមិត្តភក្ដ័ស្គាល់ច្បាស់ថាជាម្ចាស់ផលិតកម្មភាពយន្ដមួយនិងជាអ្នកជំនួញ។
ជីវិតឯកជនតារាស្រីរូបនេះហាក់បីជាសំណាងខ្លាំង តាំងពីចូលសិល្បៈរហូតមកដល់ពេលនេះ កត់សំគាល់ថានាងមានភាពសប្បាយច្រើនជាងទុក្ខ ដោយសង្កេតឃើញតាមរយៈការបង្ហោះរូបដើរកម្សាន្ដតាមបណ្ដាលប្រទេសជុំវិញពិភពលោកមួយចំនួន ដែលបង្ហាញមានលូយឆាយខុសប្លែកពីសិល្បៈការិនីដ៏ទៃទៀត ។

ជាក់ស្ដែងថ្មីៗនេះ នាងនិងគូរស្នេហ៍បានធ្វើដំណើរកម្សាន្ដទៅកាន់ប្រទេស អាយ ឡេន(lceland) ជាពិសេសបង្ហាញអំពីភាពសប្បាយរីករាយ ស្របពេលនោះ តូតាបានធ្វើការ ឡាយវិដេអូ សន្ទនាជាមួយប្រិយមិត្តក្នុងបណ្ដាញសង្គម ដោយនាងលើកឡើងថា នាងសប្បាយរីករាយណាស់ ព្រោះហត់ច្រើនជាមួយកាងារនិងរបរជំនួញនាង បានមកសម្រាកលំហែកាយជាពិសេសប្រទេសដែលនាងកំពុងកម្សាន្ដត្រូវបានកក់សំគាល់ថា ជាប្រទេសបែបចែកយប់និងថ្ងៃនិងយប់ ៦ខែម្ដង ដោយពេលនេះជារដូវកាលថ្ងៃ និងត្រជាក់ បើទោះបីជាសប្បាយយ៉ាងណាបើធៀបជាប្រទេសកំណើតគឹម្នាក់មួយបែប តែទីនោះគឺឥវ៉ាន់ថ្លៃណាស់ មិនដូចប្រទេសកម្ពុជាទេ នាងថានឹកអាហារ សមុទ្រ សាច់ ត្រី បន្លែណាស់ ព្រោះថាអាហារនៅកម្ពុជាយើងមានរស់ជាតិឆ្ងាញ់បើធៀបជាមួយគេគឺសាបៗអត់សូវមានជាតិទេ។

គួរបញ្ចាក់ផងដែរថា តារាស្រីរូបនេះកំពុងបង្ហាញពីភាពហ៊ឺហា តាមរយៈការដើរកម្សាន្ដនៅតំបន់ល្បីៗនិងប្រើប្រាស់នៅរថយន្ដ កប់សេរី ដែលធ្វើអោយមហាជនសរសើមិនដាច់ពីមាត់ ថានាងពិតជាមនុស្សដែលសំណាង ហើយពូកែទាំងសម្តែង និង របបជំនួញ តែបើទោះបីជាយ៉ាងនេះក្ដីក្រុមការងារTVFBនិងព្យាយាមដកស្រង់ជីវិតកម្សាន្ដរបស់នាង និងសកម្មភាពសិល្បៈមកចែកជួនបងប្អូនជ្រាបកាន់តែច្បាស់ថែមទៀត។ តោះទស្សនាវិដែអូ និងរូបភាពខាងក្រោម
អត្តបទ៖មាស សុវណ្ណរតនា