ពាណិជ្ជកម្ម

អ្នកសិល្បៈនិងមហាជន ជូនពរយូ ឌីស្កូ ទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌទទួលជោគជ័យ

លោក យូ ឌីស្កូ ដូចមហាជនបានទទួលដំណឹងលោកហើយ ដោយលោកបានធ្លាក់ខ្លួនឈឺខូចក្រលៀនជាយូរមកហេីយតែពេលនេះ លោក យូ ឌីស្កូ បានសម្រេចបំណងហេីយដោយបាន ចេញទៅព្យាបាលនៅ ប្រទេសឥណ្ឌ ហេីយដោយមានការជួយផ្សព្វផ្សាយពីស្ថាប័នព័ត៌មាន និងសមាគមមិត្តសិល្បៈ ក៏ដូចជាអ្នកសិល្បះនិងមហាជនមិនថាក្នុងស្រុកនិងក្រៅស្រុកជាច្រើនបានធ្វើការជួយជូនថវិកាផ្ទាល់ខ្លួនជូនដល់លោក ដល់ យូ ឌីស្កូ ដើម្បីព្យាបាលជំងឺ នៅព្រលប់នៃរាត្រីថ្ងៃទី១៤ខែឧសភានេះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈ បានអោយដឹងថានៅពេលនេះ លោក យូ ឌីស្កូ មានវត្តមានស្ថិតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រៀមដំណើរឡើងយន្តហោះទៅក្រៅប្រទេស ដើម្បីទទួលសេវ៉ា សង្គ្រោះជីវិត ដែលយាយីដោយជំងឺខូចក្រលៀន ហើយនៅពេលមុនចេញដំណើរ នៅពេលនោះដែលមានអ្នកសិល្បៈនិងមហាជនជាច្រេីន បានផ្ញើសារជូនពរដល់លោក លោក យូ ឌីស្កូ អោយព្យាបាលបានសម្រេចដូចបំណងអោយជាពីជំងឺ ដ៏រាំរៃនេះ ។

 




អត្ថបទទាក់ទង៖