Neymar ចេញមុខជំរះមន្ទិលសង្ស័យ ចំពោះការផ្ទេរទៅកាន់ក្រុម Man United ឬ Real Madrid

ក្លឹបយក្សអេស្ប៉ាញ Real Madrid មានទំនាក់ទំនងខ្លាំងក្នុងការផ្ទេរ ខ្សែប្រយុទ្ធប្រេស៊ីល Neymar នៅរដូវក្ដៅខាងមុខនេះ ប៉ុន្ដែរូបគេបានចេញមុខបញ្ជាក់ថា គ្រប់គ្នាបានដឹងហើយថារូបគេ ផ្លាស់មកលេង Paris Saint-Germain ដើម្បីអ្វី។

អតីតខ្សែប្រយុទ្ធក្លឹប Santos បានចូលរួមកម្មវិធីអាហារពេលល្ងាច សំរាប់ពាន Union of Professional Players in France ហើយរូបគេទទួលបានពាន កីឡាករល្អបំផុតប្រចាំលីគអង។

នៅពេលដែលឡើងទទួលពាននោះ Neymar បាននិយាយថា៖ “គ្រប់គ្នាដឹងហើយនូវដែលខ្ញុំនឹងត្រូវធ្វើនៅ PSG។ ប៉ុន្ដែពួកគេមិនដឹងពីគោលបំណងដែលខ្ញុំចង់បាននោះទេ ហើយគោលដៅរបស់ខ្ញុំនៅពេលនេះគឺ ការប្រកួត World Cup។ ខ្ញុំគ្មានពេលនិយាយពីរឿងផ្ទេរទៅកាន់ក្លឹបណាមួយនោះទេ វាពិតជាគួរអោយធុញខ្លាំងណាស់”៕