Charile Puth អាចមានសិទ្ធិទទួល ពានរង្វាន់មាស នៅ សហរដ្ឋអាមេរិក សម្រាប់កម្រងចម្រៀងរបស់ខ្លួន “Voicenote”
ព័ត៌មាន
1523

តារាចម្រៀង និងជាអ្នកសរសេរចម្រៀងខ្លួនឯង លោក Charlie Puth បានឋិតក្នុងចំណាត់ថ្នាក់នៃ Cardi B និង Post Malone សម្រាប់សប្តាហ៍នេះ ចំពោះកម្រងចម្រៀងរបស់ខ្លួនគឺ “Voicenotes” ដែលមានសិទ្ធិសម្រាប់ការឈានទៅយកពានមាស នៅសហរដ្ឋអាមេរិក។

សម្រាប់កម្រងចម្រៀងនេះ បានចេញការពីថ្ងៃសុក្រនេះ ដែលទទួលបានជោគជ័យភ្លាមជាមួយប្រជាប្រិយភាពយ៉ាងខ្លាំងដូចជាបទ “Attention” និង “How Long”។ អតិតអ្នកចម្រៀងលំដាប់ថ្នាក់ទី ៥ ក្នុងតារាងចម្រៀង Billboard Hot 100 ក្នុងខែសីហា ២០១៧ និងធ្លាប់ទទួលស្គាល់ដោយ 3X Platinum របស់ RIAA ខណៈពេលទទួលបានលំដាប់ថ្នាក់ទី ២១ និងទទួលបាន ពានរង្វាន់ Platinum ។ ក៏ព្រោះតែ ចម្រៀង ១០បទ អាចពេញល្មមនឹងមួយកម្រងចម្រៀង (អាល់ប៊ុម) នោះ គឺទទួលបានការលក់រហូតដល់ ៤សែន។

ការបញ្ជាក់ថា តារាម្រៀង Puth ដែលទើបតែចេញ កម្រងចម្រៀងរបស់ខ្លួន កាលពីដើមឆ្នាំ២០១៨នេះ គឺជាសក្ខីភាពមួយដែលបញ្ជាក់ថាខ្លួនគាត់សមជាមួយនឹងពានរង្វាន់មួយនេះ បើគិតតាំងពីបទពិសោធន៍ពីមុនចំពោះចម្រៀងរួមគ្នាជាមួយ Selena Gomez-"We Don't Talk Anymore," ដែលជាប់លំដាប់ទី ៩ ហើយក៏មាន “One Call Away,” ជាប់លំដាប់ទី១២។

មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះក៏បានច្រៀងរួមគ្នាជាមួយ Wiz Khalifa collaboration នូវបទ "See You Again," ដែលជាចម្រៀងគោលរបស់រឿង Furious 7 ។ ចម្រៀងនេះត្រូវកត់ត្រាបញ្ចូលក្នុងការរំលែកទុក្ខដល់តារាសម្តែង Paul Walker, "See You Again" ដែលត្រូវបានរក្សាទុក១២សប្តាហ៍ ក្នុងតារាងចម្រៀង Billboard Hot 100។ ក្រឡេកមកមើលការច្រៀងរួមគ្នាជាមួយក្រុម Black Eyed Peas' "Boom Boom Pow" និង Eminem's "Lose Yourself" ត្រូវបានស្តាប់ច្រើនជាងគេបង្អស់ ក្នុងចំណោមចម្រៀងប្រភេទ Rap ហើយវិឌីអូរបស់លោក Puth ក៏ធ្លាប់ទទួលបានការមើលរហូតដល់ជាង 3.5ពាន់លាន ពីសំណាក់អ្នកប្រើYoutube។

 ប្រភព៖ https://www.forbes.com/sites/bryanrolli/2018/05/14/charlie-puth-voicenotes-eligible-gold-certification/#5743fc7b3117

https://www.youtube.com/watch?v=nfs8NYg7yQM