ពាណិជ្ជកម្ម

អតីតខ្សែប្រយុទ្ធ Real Madrid និយាយថាវាជាការជោគជ័យមួយ បើNeymarមកកាន់ទឹកដីSantiago Bernabéu

អតីតខ្សែប្រយុទ្ធក្លឹបស្ដេចស Robinho ជឿជាក់ថា ខ្សែប្រយុទ្ធរួមជាតិប្រេស៊ីល Neymar អាចនឹងសំរេចចិត្តចូលរួមលេង នៅទឹកដី Santiago Bernabeu នារដូវក្ដៅខាងមុខនេះ។

Robinho បានលើកឡើងថា ការដែល Neymar ចូលរួមជាមួយនឹង Real Madrid នារដូវក្ដៅនេះ គឺជាយុទ្ធសាស្ដ្រ ឈ្នះៗ សំរាប់ភាគីទាំងសងខាង។

បើទោះបីជា Neymar ទើបតែចាកចេញពី Barcelona ទៅចូលរួមជាមួយនឹង Paris Saint-Germain កាលពីរដូវក្ដៅកន្លងទៅក្នុងតំលៃ ២២២លានអឺរ៉ូក្ដី មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា ខ្សែប្រយុទ្ធវ័២៦ឆ្នាំរូបនេះ អាចនឹងមានគោលដៅត្រលប់ទៅទឹកដី អេស្ប៉ាញវិញ។

យ៉ាងណាក្ដី PSG បានព្យាយាមបញ្ចប់ការសង្ស័យចំពោះពាក្យចចាមអារ៉ាមទាំងនោះ ដោយប្រធានក្លឹបលោក Nasser Al-Khelaifi បានបញ្ជាក់ក្ដែងៗថា លោកសង្ឃឹម ២០០០ភាគរយ ដែល Neymar នឹងបន្ដស្នាក់នៅ PSG ប៉ុន្ដែពាក្យចចាមអារ៉ាមនៅតែបន្ដកើតមានមិនចេះឈប់ឈរ។

ដោយឡែកចំពោះ អតីតខ្សែប្រយុទ្ធរបស់ Real Madrid Robinho វិញ បាននិយាយប្រាប់វេបសាយ Goal ថា៖ “Real Madrid ជាកន្លែងកំពូលមួយសំរាប់ពិភពបាល់ទាត់។ ពួកគេនៅតែជាក្រុមខ្លាំងទោះបីជាគ្មាន Neymar ប៉ុន្ដែ បើសិនជាពួកគេចុះហត្ថលេខាទិញ Neymar វាជាយុទ្ធសាស្ដ្រឈ្នះៗ សំរាប់ភាគីទាំងពីរ”៕

ប្រភព៖ Goal

 




អត្ថបទទាក់ទង៖