ពាណិជ្ជកម្ម

Barcelona បាត់បង់ការបង្កើតប្រវិត្តសាស្រ្តរបស់ខ្លួនមិនដែរចាញ់ ក្រោយចាញ់ក្រុម Lavante

សុបិនឈ្នះជើងឯកលីគ​កំពូល​អេស្ប៉ាញដោយមិនចាញ់សោះនៅរដូវកាលនេះរបស់ FC Barcelona ត្រូវបានបញ្ចប់នៅថ្ងៃចុងក្រោយ​ បន្ទាប់ពីចាញ់ Levante ៥ទល់នឹង៤​ នៅថ្ងៃអាទិត្យ ទី១៣ ឧសភា។

ក្រុមម្ចាស់ផ្ទះ Levante បាននាំមុខ៥ទល់នឹង១ មុន ដោយ Emmanuel Boateng រកបានហ៊ែតទ្រីក បូករួមទាំងការទាត់ពីរគ្រាប់ពី Enis Bardhi។​

ជាមួយគ្នានេះ Coutinho ក៏ធ្វើបាន៣គ្រាប់ម្នាក់ឯងដែរ ស្របពេល Luis Suarez ស៊ុតបានមួយគ្រាប់។

នេះក៏ជាបរាជ័យលើកដំបូងក្នុងចំណោម៤៤ប្រកួតនៅ La Liga។​

គិតចាប់ពីឆ្នាំ១៩៣០មក ពុំមានក្រុមណាមិនចាញ់ពេញមួយរដូវកាលឡើយ ដែលកាលណោះមានត្រឹម១៨ប្រកួតប៉ុណ្ណោះ៕3

ព្រភព៖BBC

 




អត្ថបទទាក់ទង៖