ពាណិជ្ជកម្ម

Juventus គ្រងជើងឯក៧លើកជាប់គ្នា ក្រោយស្មើគ្នាជាមួយ Roma

ក្រុមសេះបង្កង់ Juventus ធានាបានជើងឯក Serie A ជាលើកទី៧ជាប់ៗគ្នា បន្ទាប់ពីស្មើ០-០នៅផ្ទះ Roma ក្នុងសប្ដាហ៍ទី៣៧ យប់ថ្ងៃអាទិត្យទី១៣ខែឧសភាឆ្នាំ២០១៨។

ក្រុមលេខ២ Napoli បានឈ្នះ២-០នៅផ្ទះ Sampdoria ប៉ុន្តែមិនអាចតាម Juventus ទាន់ឡើយ ដោយគម្លាតខុសគ្នា៤ពិន្ទុ ហើយការប្រកួតនៅសល់តែ១លើកទៀតប៉ុណ្ណោះក្នុងរដូវកាល២០១៧-១៨នេះ។

Roma បំពេញការប្រកួតចាប់ពីពាក់កណ្ដាលតង់ទី២ជាមួយកីឡាករតែ១០នាក់ បន្ទាប់ពីខ្សែបម្រើ Radja Nainggolan រងពិន័យកាតក្រហម។

ជើងឯក Serie A នេះគឺបន្ថែមជាមួយពាន Coppa Italia ដែល Juventus ឈ្នះថ្ងៃពុធសប្ដាហ៍មុន មានន័យថាគ្រូបង្គោល Massimiliano Allegri បានដឹកនាំក្លិបយក្សមួយនេះលើកពាន២ក្នុងមួយរដូវកាលចំនួន៤រដូវកាលជាប់ៗគ្នា តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០១៤ ក្រោយ AC Milan បណ្ដេញចេញ៕

ប្រភព៖ BBC 

 




អត្ថបទទាក់ទង៖