តោះ!! មកមើល វិឌីអូ Dealpool និយាយសុំទោសទៅកាន់ Beckham សម្រាប់ការលេងសើចរបស់ខ្លួន
កម្សាន្ត
4.73K

លោក Ryan Reynolds ដែលជាតួរវិរបុរសស្រោមមុខពណ៌ក្រហម កំពូលកំប្លែង គឺជាតួរ Deadpool បានចេញវិឌីអូមួយដើម្បីផ្សព្វផ្សាយ ភាពយន្តទី២របស់ខ្លួន ក្នុងគោលបំណងដើម្បីសុំទោស លោក Beckham ក្នុងការសម្តែងរបស់ខ្លួនកាលពីភាពយន្តទី១ ដោយការធ្វើត្រាប់សម្លេង។

[Photo 01]
ក្នុង ភាពយន្តទី២ របស់ខ្លួន គឺ Deadpool 2 ត្រូវបានអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនា ហើយនឹងធ្វើការចាក់ផ្សាយក្នុងខែឧសភានេះ ផងដែរ។ លោក Ryan Reynolds បានធ្វើ វីឌីអូសុំទោស លោក Beckham នេះ ដោយបានផ្ញើរសារសុំទោសលោកអំពីទង្វើរមិនសមរម្យរបស់ខ្លួន ខណៈពេលដែល អតិតតារាបាល់ទាត់ជនជាតិអង់គ្លេសរូបនេះ កំពុងអង្គុយមើលភាពយន្តទី១ របស់ខ្លួនក្នុងឈុតដែលខ្លួនធ្វើការប្រៀបធៀបសម្លេង លោក Beckham ទៅនឹងមនុស្សវង្វេងឧស្ម័នហ្គាស។
ដំបូងឡើយ Deadpool បានផ្ញើរត្រឹមតែសារ សុំទោស ទៅកាន់ Beckham តែប៉ុណ្ណោះ តែគ្មានទទួលបានផល។
វិរបុរសកំពូលកំប្លែងរូបស្រាប់តែគោះទ្វា លោក Beckham តែម្តង ដោយដៃកាន់ទឹកដោះគោ ជាមួយនំស្រួយ ហើយនិយាយសុំទោសទៅកាន់លោក។

[Photo 02]
បន្ទាប់មក Deadpool ក៏គោះទ្វាម្តងទៀត ជាមួយប៉េងប៉ោងដែលប្រើឧស្ម័នវង្វេងមួយខ្សែរធំពណ៌ក្រហម តែត្រូវបានបដិសេធម្តងទៀត។
គ្រាន់តែភ្លាមៗនោះ Deadpool ត្រលប់មកលេងជាមួយក្រុមភ្លេងដោយច្រៀងចម្រៀង “lo Siento” ជាចម្រៀងអេស្បាញមានន័យថា សុំទោស ដែលជាការព្យាយាមលើកទី៤។
ដោយភាពមិនលះបង់ លើទី៥ Deadpool លេងឈុតបាល់ទាត់កាណាដា ជាមួយសំបុត្រទស្សនាបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រាត់។

“ខ្ញុំមិនអាចរង់ចាំមើលបានទេសម្រាប់ការប្រកួត អ៊ីតាលី ជាមួយ ហូរឡង់” Deadpool និយាយ “ ខ្ញុំខឹងអ្នកមិនបានយូរមែន។” Beckham បានឆ្លើយតប ជាមួយការអោបគ្នាដ៏កក់ក្តៅ Deadpool ស្រាប់តែនិយាយថាក្លិនរបស់ Beckham ដូចទៅហ្នឹងមនុស្សទើបតែរួមភេទរួច។ ទាំងនេះជាឈុតកំប្លែងលេង សម្រាប់ធ្វើការផ្សព្វផ្សាយអោយ ភាពយន្តទី២ របស់លោក Ryan Reynolds គឺរឿង Deadpool 2 ។

លោក Reynolds ក៏បានបង្ហោះរូបភាពរបស់លោកជាមួយឈុត Dealpool តែមិនមានស្រោមមុខ ដោយកៀកក លោក Beckham ក្នុង Instagram របស់លោកជាមួយសារថា “នេះគឺជាប្រវត្តិសាស្រ្តមួយដ៏ល្អមួយ។ សូមអរគុណលោក Beckham សម្រាប់ការចូលរួមសម្តែងជាមួយខ្ញុំ” ភាពយន្តទី១ Deadpool 1 ត្រូវបានដាក់បញ្ជាំងកាលពីឆ្នាំ២០១៦ និងបានបំបែកកំណត់ត្រាជាច្រើននៃការសម្តែងនៃតួរអង្គក្នុងរឿងថ្លុករបស់ផលិតកម្ម Marvel។ រង់ចាំមើលថា តើ Deadpool 2 នៅតែកំប្លែងសម្បូរបែបទៀងយ៉ាងណា ឆាប់ៗនេះ!
បកប្រែពី៖ News Sky