ប៉េង​ប៉ោង​ ទោះយ៉ាងមិចក៏ដោយគឺ​តាំងចិត្ត​សាង​ចេតិយ​អោយលោកឪពុក​
កម្សាន្ត
8.54K

រាជធានីភ្នំពេញ ៖ អ្នកនាង​ប៉េងប៉ោង និង​ក្រុម​គ្រួ​សារបាន​ រៀបចំ​ពិធី​ក្រុង​ពាលី​ ដើម្បី​ត្រៀម​ចំ​សាងសង​ចេតិយ​ដាក់​ធាតុ និង

សូន​រូបសំណាក់​តារា​កំប្លែង​វីតាមីន​សេ ដែល​ជា​ឪពុក​បង្កើត​ក្រោយ​ទទួល​មរណៈ​អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ​។


អ្នក​នាង ប៉េងប៉ោង បាន​ថ្លែង​ថា អ្នក​នាង​និង​គ្រួសារ​ត្រូវ​តែ​ខំប្រឹង​ធ្វើ​ចេតិយ​សម្រាប់​ដាក់​ធាតុ​សព​ឪពុក ឱ្យ​ខាន​តែ​បាន​បើ​ទោះបីជា​ត្រូវ​ចំណាយ​ច្រើន​យ៉ាង​ក៏​ដោយ​។ សម្រាប់​ដី​ទីតាំង និង ការ​កសាង​ចេតិយ ដាក់​ធាតុ​ឪពុក​នាង​នេះ​តម្រូវ​ចំណាយ​ខ្ទង់​ជាង​២​ម៉ឺន​ដុល្លារ​ឬ​ជិត​៣​ម៉ឺន​ដុល្លារ​តាម​ការ​ប៉ាន​ស្មាន​គម្រោង​សាងសង​។ ប៉ុន្តែ​ថវិកា​យ៉ាងច្រើន​នេះ នាង​និង​គ្រួសារ​រៀង​ពិបាក​បន្តិច ប៉ុន្តែ​ត្រូវ​តែ​ខំប្រឹង​រក​លុយ និងប្រមូល​លុយ​ពី​ផ្ទះ​ធ្វើ​ឱ្យ​ចេតិយ​ជូន ​លោកឪពុកអោយបាន


តារា​កំប្លែង​ស្រី​ ដែល​តែងតែ​ដើរ​សម្តែង​តាម​ឪពុក​រូប​នេះ​បាន​បញ្ជាក់​ថា នាង​សុខចិត្ត​អត់​ព្រឹក​អត់​ល្ងាច​ក៏​ត្រូវ​ដក​លុយ​ពី​គ្រួសារ​មក​ចំណាយ​បំពេញបន្ថែម​លើ​ការ​សាងសង​ចេតិយ​នេះ​ដែរ ពីព្រោះ​នាង​ និង​ម្តាយ​សម្រេចចិត្ត​ថា ត្រូវ​ឱ្យ​ធាតុ​សព​ឪពុក​របស់​នាង​មាន​កន្លែង មានផ្ទះ​មួយ ក្នុង​វត្ត “​មកុដ​បុរី​” នេះ​ឱ្យ​ខាន​តែ​បាន​ទោះបីជា​មាន​បញ្ហា​លំបាក​ណា​ក៏​ដោយ​។ អ្នក​នាង​ប៉េងប៉ោង និយាយ​ថា អ្នក​នាង​សម្រេចចិត្ត​ធ្វើ​ផ្ទះ​ថ្មី​ អោយ​លោកឪពុក នៅ​ក្នុង​វត្ត​ម​នោះ​គឺ​ដោយសារ​តែ​មុន​ពេល​ទទួលមរណភាព លោកនាយ​វីតាមីន​សេ ចូល​ចិត្ត​មក​ធ្វើបុណ្យ​នៅ​វត្ត​នោះ ហើយ​លោក​ក៏​មាន​វេ​ណ​កាន់បិណ្ឌ​ធ្វើបុណ្យ​នៅ​ទីនោះ​ជា​ប្រចាំ​រាល់​ឆ្នាំ​ផង​។ ដ្បិតថា​លោកនាយ​ វីតាមីន​សេ ទើបតែ​ផ្លាស់​មក​រស់នៅ​ម្ដុំ​ភ្នំពេញ​ថ្មី ប៉ុន្តែ​អ្នក​នាង​ថា​មុន​ពេល​ទទួលមរណភាព លោក​ចូល​ចិត្ត​ចេញចូល​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​នោះ​ជា​ប្រចាំ ទើប​អ្នក​នាង និង​ក្រុម​គ្រួសារ​សម្រេច​សាងសង់​ចេ​តី​យ៍​នៅ​ក្នុង​វត្ត​នោះ​តែ​ម្ដង​៕