ពាណិជ្ជកម្ម

ការដូរសម្រាប់ថ្ងៃបុណ្យដឹងគុណម្តាយ កូនប្រុសច្បង Céline Dion បានជាប់ក្នុងតារាងចម្រៀងកំពូលរបស់ SoundCloud

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីកូនច្បងរបស់តារាចម្រៀង Céline Dion គឺលោក René-Charles Angélil, បានក្លាយជាអ្នកចម្រៀងតាម SoundCloud ដ៏ល្បីម្នាក់ ជាសក្ខីភាពនៃដំណើរឆ្ពោះទៅរកជំហានរបស់ម្តាយខ្លួន។
Angélil មានអាយុ ១៧ ឆ្នាំ បានក្លាយជាតារាចម្រៀង រ៉េប ត្រូវគ្រប់គ្នាស្គាល់ឈ្មោះថា Big Tip ហើយគាត់បានបង្ហោះចម្រៀងជាច្រើនបទ ក្នុង គណនៅ SoundCloud របស់ខ្លួន។ ចម្រៀងមួយចំនួនរបស់គាត់ត្រូវបានច្រៀងជាថ្មីតាម តារាចម្រៀង Toronto- The Weekndុ, Catwalks និង Loft Music Remix.
ចម្រៀងរបស់គាត់ត្រូវបានស្តាប់ច្រើនជាងគេបង្អស់ក្នុង តារាង Canadian SoundCloud R&B charts កាលពីថ្ងៃព្រហស្សត្តិ៍នេះ។ មិនតែប៉ណ្ណោះ គាត់ក៏បានចេញចម្រៀងផ្ទាល់ខ្លួន ក្រោមចំណងជើងថា The Kid, The Apple and Never Stop។
គ្រប់ចម្រៀងទាំងនេះ គឺជាអត្ថបទចម្រៀងOriginial ដែលគាត់ពណ៌នាអំពីបទពីសោធន៍របស់ខ្លួនជាកូនប្រុសរបស់តារាចម្រៀងដ៏ល្បម្នាក់។ បុរសសង្ហារនេះ មិនបានប្រាប់ម្តាយខ្លួនឡើយថាគាត់ចាប់យកជំនាញនេះ រហូតដល់ចម្រៀងខ្លួនត្រូវបានជាប់ក្នុងតារាងកំពូលក្នុង SoundCloud charts។ ពិតជាងាយស្រួលណា ប្រសិនបើគ្រាន់តែសួរម្តាយរបស់ខ្លួនអំពី ការជួយ រឺអ្នកជំនាញខាងតន្រ្តីល្បីនៅលើពិភពលោកនេះ តែ Angélil ចង់ធ្វើអ្វីៗដោយខ្លួនឯង។ Angélil បាននិយាយថា “វាហាក់បីដូចជារញ៉េរញ៉ៃបន្តិច ពេលដែលខ្ញុំបានច្រៀងអោយម្តាយរបស់ខ្ញុំស្តាប់កាលពីថ្ងៃពុធនេះ ជាលើកដំបូងក្នុងឆាកជីវិតរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា វាពិតជាមិនល្អសោះ តែម្តាយរបស់ខ្ញុំគាត់ពិតជាចូលចិត្តណាស់ ហើយគាត់ស្ទើរតែមិនជឿរខ្ញុំចេះច្រៀង។ កាន់តែចម្លែកជាងនេះ ពេលដែលខ្ញុំបានប្រាប់គាត់ថា ខ្ញុំជាប់លេខ១ ក្នុងតារាងចម្រៀង Soundcloud ។” ម្តាយរបស់ខ្ញុំបាននិយាយតបវិញថា “ហេតុអ្វីបានខ្ញុំមិនប្រាប់គាត់ពីដំបូង?” ព្រោះគាត់គិតថាខ្ញុំអាចជួយខ្ញុំតាំងពីដំបូង។
ប្រភព៖ Global News




អត្ថបទទាក់ទង៖