ពេលនេះ អង្គរក្ស Kylie Jenner មិនបដិសេធថាលោកមិនមែនជាឪពុក Stormi
កម្សាន្ត
854

អ្នកគាំទ្ររបស់តារាទូរទស្សន៍ Kylie Jenner បានមានកាសង្ស័យយ៉ាងខ្លាំងចំពោះអង្គរក្សរបស់នាងដែលមានឈ្មោះ Tim Chung ដែលគេគ្រប់គ្នាថាជាឪពុកបង្កើតរបស់ Stormi ជាង Travis Scott មូលហេតុដោយសារតែមុខមាត់របស់កូនស្រីនាងនោះគឺដូចទៅនឹងអង្គរក្សរូបនេះខ្លាំង។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ពេលដែលក្រុមប៉ូលិសក្នុងទីក្រុង Los Angeles បានធ្វេីការសាកសួរ លោក Tim Chung ជុំវិញពាក្យចចាមអារ៉ាមមួយនេះ អង្គរក្សរូបនេះបានធ្វើឲ្យរឿងរ៉ាវកាន់តែវឹកវរថែមទៀត
ពេលដែលកំពុងធ្វេីការសាកសួរនោះ អង្គរក្សរូបនេះមិនបានបដិសេធថាលោកមិនមែនជាឪពុករបស់កូនស្រី Kylie Jennerថែមទាំងសើចញញឹម និងងក់ក្បាល ឆ្លើយតិចៗថា៖ "មិនអាចឆ្លើយសំនួរនេះបានទេ" ដែលបានធ្វើឲ្យរឿងរ៉ាវទាំងប៉ុន្មានកាន់តែមានការសង្ស័យខ្លាំងឡើងៗ។