ពាណិជ្ជកម្ម

ឯកឧត្តម សៅ សុខា ការចំណាយថ្លៃព្យាបាលគឺ FFC ជាអ្នករ៉ាប់រងទាំងអស់

ប្រធានក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ អាយុ​ក្រោម​១៨​ឆ្នាំ​ ទៀត​ គឹមហេង​ បាន​រងរបួស​ដៃ​អំឡុង​ការ​ប្រកួត​ទល់​ក្រុម​ខេត្ត​កោះកុង​ នៅ​ពហុកីឡដ្ឋានជាតិ​ ល្ងាច​ថ្ងៃ​សៅរ៍​ ទី១២​ ខែ​ឧសភា​ ឆ្នាំ២០១៨​ នេះ​ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដំណាក់កាល​ភូមិភាគ​នៃពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុនសែនឆ្នាំ២០១៨​។

របួស​របស់​គឹមហេង​កើត​ឡើង​នៅពេល​រូប​គេ​លោត​តែត​បាល់​ហើយ​កល​នឹង​ខ្នង​កីឡាករ​ក្រុម​ខេត្ត​កោះកុង​ដែល​ឈរ​នៅស្ងៀម រួច​ធ្លាក់​ចុះ​មួយជំហរ​ខ្លួន​ ហើយ​គឹមហេង​ យកដៃ​ច្រត់លើ​វាល​ស្មៅ​ដើម្បី​ទប់ ក៏ត្រូវដៃតែម្តង។

នៅរាត្រីថ្ងៃសៅរ៍ដដែល ឯកឧត្តម សៅ សុខា​ ប្រធានសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា បានទៅសួរសុខទុក្ខ គឹមហេង និង ប្រកាសឲ្យដឹងថា ការចំណាយថ្លៃព្យាបាលគឺជាបន្ទុករបស់​សហព័ន្ធផ្ទាល់តែម្ដង។

ឯកឧត្តម សៅ សុខា ក៏បានជូនពរឲ្យគឹមហេង ឆាប់ជាសះស្បើយនឹងបានចូលហ្វឹកហាត់ និង រៀនសូត្រធម្មតាវិញ៕

 

 




អត្ថបទទាក់ទង៖