ករុណា ពេជ្រ ទ្រាំលែងបានប្រកាសរកមុខបុរសម្នាក់ពូកែហែកហួរតារាចម្រៀងនៅថោន
កម្សាន្ត
1.05K

ទ្រាំតទៅទៀតមិនបាន ករុណា ពេជ្រ បានខឹងបុរសម្នាក់រហូតប្រកាសរកមុខនៅលើទំព័រហ្វេសប៊ុក របស់ខ្លួន ពាក់ព័ន្ធករណីចោទប្រកាន់ថា រូបលោក និងតារាចម្រៀងប្រុសស្រីមួយចំនួននៅផលិតកម្មថោន ជំពាក់លុយគេ និងប្រើពាក្យអសុរោះ៕
ករុណា ពេជ្រ ឲ្យដឹងជាសាធារណៈតាមរយៈហ្វេសប៊ុកថា បុរសម្នាក់ហ្នឹងតែងតែឆាតមករូបលោក និងតារាចម្រៀងថោនមួយចំនួនសុំទាមទារប្រាក់ជំពាក់ មើលទៅដូចមនុស្សបែកថ្នាំ និយាយចេញមកដូចលក្ខណៈភ្លាវខុសពីមនុស្សធម្មតា។
អ្វីដែលលោក ប្លែកក្នុងចិត្តនោះបើសិនជាបុរសម្នាក់ហ្នឹងដឹងថា ខ្លួន និងតារាចម្រៀងថោនមួយចំនួនចំពាក់លុយ ហេតុអ្វីហៅមកជួបនៅផលិតកម្មថោនមិនមក។ បន្ថែមពីនេះលោក ក៏សូមអំពាវនាវដល់ពុកម៉ែបងប្អូន បើបានស្គាល់បុរសម្នាក់ដូចបានរៀបរាប់ខាងលើមេត្តាផ្ដល់ដំណឹងដល់រូបលោកផង ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
ករុណា ពេជ្រ ថា៖"ពុកម៉ែបងប្អូនស្គាល់មនុស្សម្នាក់នេះអត់? គាត់តែងតែឆាតមកថាខ្ញុំជំពាក់លុយគាត់ ហើយនិយាយចេញមកដូចមនុស្សបែកថ្នាំ និយាយ និងComment ហួសពីការពិត និងភ្លាវខុសពីធម្មតា បើបានស្គាល់ជួយប្រាប់ខ្ញុំផង ខ្ញុំនឹងធ្វើការទៅតាមផ្លូវច្បាប់ ហើយបើតាមដឹងគាត់ម្នាក់នេះ តែងតែឆាតចូលស្ទើរគ្រប់តារាចម្រៀងនៅផលិតកម្មថោន និយាយពាក្យឆ្កួតៗ ច្រើនណាស់បើដឹងជួយប្រាប់ខ្ញុំផង សូមអរគុណ"។
ជុំវិញករណីខាងលើនេះ ករុណា ពេជ្រ មិនអាចសុំការបកស្រាយបានទេ ព្រោះខណៈពេលនេះលោក កំពុងតែជាប់វល់បំពេញការងារនៅខេត្តកំពង់ស្ពឺ។ ចំណែកឯបុរសខាងលើដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ ក៏មិនអាចសុំការបកស្រាយបានដែរ