ធនាគារពិភពលោក ព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនល្បឿនរហូតដល់ទៅ ៦,៩ ភាគរយ ក្នុងឆ្នាំ២០១៨
ព័ត៌មាន
2.34K

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ធនាគារពិភពលោក (World Bank) បានចេញសេចក្ដីប្រកាសព័ត៌មានមួយថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តរក្សាភាពស្វាហាប់ ហើយត្រូវបានព្យាករទុកថា នឹងកើនល្បឿនរហូតដល់ទៅ ៦,៩ ភាគរយ ក្នុងឆ្នាំ២០១៨ ដោយសារតែការស្ទុះឡើងវិញ ក្នុងវិស័យនាំចេញវាយនភណ្ឌ និងសំលៀកបំពាក់ អមដោយការងើបឡើង របស់វិស័យទេសចរណ៍ និងកសិកម្មផងដែរ។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានសម្ពោធនៅថ្ងៃទី១០ ខែឧសភានេះ បានឲ្យដឹងថា ចំណាយកាន់តែច្រើនឡើង របស់រដ្ឋាភិបាល និងលក្ខខណ្ឌ សេដ្ឋកិច្ចពិភពលោក មានអំណោយផល ក្នុងនោះរួមមាន តម្រូវការយ៉ាងស្វាហាប់ នៅក្នុងបណ្តាសេដ្ឋកិច្ចប្រទេសជឿនលឿងផង សុទ្ធតែជាកត្តា ដែលត្រូវបានគេរំពឹងទុកថា ជាមូលដ្ឋានទ្រទ្រង់ធ្វើឲ្យកម្ពុជា បន្តទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់។សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក (World Bank) មានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម៖