ដល់ថ្នាក់នឹងផង ញ៉ែម សុគន្ធ ត្រូវបានបុរសម្នាក់ទម្លាយរឿងអាស្រូវឆាតសុំមើលកេរ្តិ៍ខ្មាស
កម្សាន្ត
18.4K

នៅថ្មីៗនេះ ញ៉ែម សុគន្ធ ក៏ត្រូវបានបុរសម្នាក់ទម្លាយរឿងអាស្រូវផ្លូវភេទ បានឆាតសុំមើលកេរ្តិ៍ខ្មាសរបស់លោកម្ដងហើយម្ដងទៀត ដល់ថ្នាក់ធ្វើឲ្យបុរសនោះមានការខឹងយ៉ាងខ្លាំង ក៏បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាឈប់រាប់អានគ្នាជាមួយតារាសម្ដែងរូបនេះតទៅទៀត។

ទំនាក់ទំនងរាប់អានគ្នារវាងបុរសម្នាក់ខាងលើជាមួយលោក ញ៉ែម សុគន្ធ ក្នុងនាមជាពូ និងក្មួយតែប៉ុណ្ណោះ ហើយខ្លួនមិននឹកស្មានថា តារាសម្ដែងដែលមានឈ្មោះល្បីមួយរូបនេះជាភេទទី៣នោះទេ។

បុរសនោះដដែលបាន បង្ហោះសារជាមួយរូបថតមួយសន្លឹកថា៖" ខ្ញុំសូមប្រកាសលែង ទទួលស្គាល់ ញ៉ែម សុគន្ធ ជាពូហើយ ព្រោះលេងអាសអាភាសពេក អត់មិនអត់លេងឆាតជាមួយខ្ញុំសុំមើលប្រដាប់ភេទខ្ញុំ។ ខ្ញុំមិននឹកស្មានថាគាត់ជាភេទទី៣សោះ ហើយនេះរូបថតគាត់ជាមួយ ម៉ាក់ខ្ញុំ ហើយឥឡូវខ្ញុំក៏ឈប់លេងហ្វេសប៊ុកជាមួយគាត់ដែរ"។

រឿងរ៉ាវអាស្រូវផ្លូវភេទនេះលោក ញ៉ែម សុគន្ធ ដែលជាភាគីដែលពាក់ព័ន្ធមិនអាចសុំការបកស្រាយបានទេ ទូរស័ព្ទហៅចូលតែមិនមានអ្នកទទួល៕