ឆន សុវណ្ណារាជ ទៅព្យាបាលជំងឺដល់ប្រទេសថៃបាងកក
កម្សាន្ត
5.26K

ភ្នំពេញ៖ តារាចម្រៀងល្បី លោក ឆន សុវណ្ណារាជ ឆ្លៀតយកថ្ងៃអង្គារ៍ទី០៨ ឧសភា បានហោះទៅមន្ទីរពេទ្យ ក្រុងបាងកក ប្រទេសថៃ ដើម្បីជួយពិនិត្យអាការៈរោគរបស់លោក ដែលលោកបានប្រាប់ថា «មិនសូវស្រួលខ្លួន»។ តាំងពីម្សិលមិញ មកទល់ថ្ងៃនេះមានរយៈពេល ២ថ្ងៃហើយ ដែលលោក ឆន សុវណ្ណារាជ ត្រូវទៅជួបជាមួយអ្នកគ្រូពេទ្យនៅប្រទេសថៃ ដើម្បីធ្វើការត្រួត និងតាមដានស្ថានភាពជំងឺ។

តារាចម្រៀងដែលមានឈ្មោះល្បីរន្ទឺនៅក្នុងផលលិតកម្មដល់ធំមួយគឺ ( ផលលិតកម្មរស្មីហង្សមាស ) ឆន សុវណ្ណារាជ ប្រាប់អ្នកគាំទ្រថា « ជាថ្ងៃទីពីរហើយនៅបាងកក ដោយលោកបាននិយាយប្រាប់អ្នកគាំទ្រថា មិនមកមិនបាន ព្រោះម៉ាសីនធ្វើទុក្ខខ្លាំង»។

ទិដ្ឋភាពស្ថិតក្នុងមន្ទីរពេទ្យរបស់លោក ឆន សុវណ្ណារាជ ធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយម្នាក់ៗបានជូនពរអោយលោកឆាប់ជា អ្នកខ្លះបានសួរដេញដោលថា «បងយ៉ាងម៉េចហើយ? បងឈឺអី»។ តែយ៉ាងអតីត Coach របស់ ប៊ុត សីហា លោក ឆន សុវណ្ណារាជ បានបញ្ជាក់ថា «ធ្វើការហួសកម្រិត»។ នេះអាចបង្ហាញថា លោកគ្មានជំងឺអ្វីធ្ងនធ្ងរនោះទេ ក្រៅពីតែការធ្វើការងារហួសកម្លាំងនោះ ព្រោះថាមួយរយៈនេះលោកមមាញឹកជាមួយការងារសិល្បៈ