កំពូលតារាចម្រៀងល្បីលោក ព្រាប សុវត្ថិ ទៅចូលរួមពិធីគម្រប់ខួបកាកបាទក្រហម ឆ្លៀតយកថវិកាទៅជូនសិល្បករជើងចាស់ ចៅ ច័ន្ទណារី ទៀត
កម្សាន្ត
3.71K

លោក​ ព្រាប​ សុវត្ថិ កំពូលតារាចម្រៀងជើងចាស់ប្រចាំប្រទេស ដែលមានប្រជាប្រិយភាព មិនមានការធ្លាក់ចុះឡើយ។ តារារូបនេះ មិនត្រឹមតែមានសមត្ថភាពខ្ពស់ផ្នែកសម្លេងប៉ុណ្ណោះទេ តែថែមទាំងមានអត្តចរិកសមរម្យសាកសមជាតារាម្នាក់គួរឲ្យគោរពថែមទៀតផង។

ជាក់ស្ដែងក្នុងឱកាសពិធីគម្រប់ខួបកាកបាទក្រហមលើកទី ១៥៥ នេះ មានការចូលរួមពីសំណាក់សិល្បករ ដោយមានទាំងលោក ចៅ ចាន់ណារី ផងនោះ លោកព្រាប សុវត្ថិ បានធ្វើរឿងដែលគួរឲ្យកោតសរសើរមួយ ដោយមានទឹកចិត្ត និងក្ដីអាណិតអាសូរចំពោះតារាជើងចាស់ កំពូលតារារូបនេះបានជូនជាថវិកាដល់លោកចំនួន ២០០ដុល្លា ជាហេតុធ្វើឲ្យលោក ចៅ ច័ន្ទណារី មានចិត្តសប្បាយរីករាយជាពន់ពេក។