អាសូរណាស់! ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក ធ្លាក់ខ្លួនឈឺស្គមខ្លាំង វង្វេង សូម្បីតែនិយាយក៏លំបាក
កម្សាន្ត
41.2K

ពិតជាអាណិតណាស់ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក មានវ័យ៨៥ឆ្នាំ ជាសិល្បករជើងចាស់ផ្នែកអាយ៉ៃ  បានធ្លាក់ខ្លួនឈឺជាទម្ងន់អស់រយៈពេលជាច្រើនឆ្នាំដោយសារតែជំងឺសួត និងខួរក្បាលស្វិត។ នៅរសៀលថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០១៨​ ប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា បានចូលសួរសុខទុក្ខជាថ្មី ប៉ុន្តែស្ថានភាពលោកតា ផ្លុង មឿក នាពេលបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរ វង្វេងវង្វាន់ ធ្លាក់ខ្លួនឈឺស្គមស្គាំងដោយលោកតា ដូចជាចង់ស្ទះនិងខំដកដង្ហើមធំ ហុឺយ គាត់និយាយបានតែពាក្យខ្លីៗទេ មិនអាចនិយាយបានលើសពី ២ម៉ាត់ទេ ខ្ញុំដឹងថាគាត់តឹងទ្រូងចង់និយាយតែនិយាយមិនរួច ធ្វើឲ្យមហាជន និងចន ច័ន្ទលក្ខិណា  ដែលបានមកសួរសុខទុក្ខបានសម្តែងនូវភាពពិតជាខ្លោចចិត្ត អាណិតដល់វីរៈសិល្បករជើងចាស់អាយ៉ៃរូបនេះ។

ក្នុងនោះផងដែរ ប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា  ក៏បានយកថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនជូនលោកតា ផ្លុង មឿក ដែលកំពុងតែឈឺគេងនៅមួយកន្លែង។