បន្ទាប់ពីលឺដំណឹង​ ឱ​ក សុគន្ធ​កញ្ញា រៀបការក្លាយជា​ព្រះនាងក្រុម​គ្រួសារ​របស់​កញ្ញា បដិសេធ​ថា​មិន​ពិត​នោះ​ទេ
កម្សាន្ត
5.26K

រាជធានី​ភ្នំពេញ​៖ កំពូល​តារាចម្រៀង​ស្រី​ឱ​ក សុគន្ធ​កញ្ញា ត្រូវ​បាន​គេ​រាយការណ៍​ថា​កញ្ញា​នឹង​ចូល​រោងការ​នៅ​ឆ្នាំ​២០១៨​នេះ​ហើយ គឺ​មិន​ឱ្យ​ឆ្លង​ផុត​ពី​អាយុ​៣១​ឆ្នាំ​ទេ តែ​ដំណឹង​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​កញ្ញា បដិសេធ​ថា​មិន​ពិត​នោះ​ទេ ។

តារាចម្រៀង​ដ៏ល្បីនៅកម្ពុជា កញ្ញា ឱ​ក សុគន្ធ​កញ្ញា មួយរយះនេះ មិន​ត្រឹម​ជោគជ័យ​រឿង​ការងារ​ ចំណែកឯ​រូប​សម្រស់​វិញ កញ្ញា ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហោះ​ក្នុង​គណនី​អ៊ី​ន​ស្តា​ក្រាម​វិញ គឺ​ធ្វើ​ឲ្យ​រូប​សម្រស់​របស់​នាង​ប្រែប្រួល​ស្អាត​ប្លែក ព្រោះ​ឈុត​រូប​ពណ៌​ស្វាយ​មាន​ពន្លឺ​ភ្លឺ​ចែងចាំង គឺ​កាន់តែ​ស្រស់​ស្អាត​និង​សិច​ស៊ី​គួរ​ឲ្យ​ខ្នា​ញ់​ រហូត​មានហ្វេនបាន​ហៅ​កញ្ញាថា «​ព្រះ​នាង​» ទៀត​ផង ។

យ៉ាងណាមិញ​ហ្វេន ក៏​ដូច​ជា​អ្នកសិល្បៈ​ទូទៅ​ពិតជា​ចង់​ដឹង​ណាស់​ថា​តើ​អ្នក​ណា​នឹង​មានសំណាង​អាចទិញទឹកចិត្តរបស់កញ្ញាបានទៅ ចំណែក​ការងារ​វិញ គឺ កំពូលតារាចម្រៀង​ស្រី​ឱ​ក សុគន្ធ​កញ្ញា មមាញឹក​ខ្លាំង​ណាស់ ហើយ​ការ​តុបតែង​កាយវិញ គឺ​ដូច​ព្រះ​នាង​អ​ញ្ចឹ​ង​។