តារាកំប្លែងល្បីជើងចាស់ កាឆយ ជ្រុះបាត់កាបូបលុយហើយសំណាងល្អកូនក្រមុំចិត្តល្អរើសទុកអោយវិញ
កម្សាន្ត
10K

តារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះ អ្នកស្រី យូ ​សុខ​​សុធា ហៅ​​ កាឆយ ដែលមានកេរ្តិ៍ឈ្មោះរបស់ល្បាញល្បីជំនាន់មុន តែអ្នកស្រីហាក់កំពុងតែមមាញឹករកចំណូលតាមរយៈការច្រៀងកាត់សក់តាមរោងការមិនលួសនោះឡើយ។

ដោយថ្មីៗនេះ អ្នកស្រី កាឆយ បានជ្រុះបាត់កាបូបដៃ ដែលដាក់សុទ្ធតែលុយមិនចេះតិច និងឯកសារសំខាន់ៗជាច្រើន ធ្វើឲ្យអ្នកស្រីខ្វល់ចិត្តយ៉ាងខ្លាំង តែរំលងប៉ុន្មានសប្តាហ៍មកស្រាប់តែមានគេរកឃើញកាបូបអ្នកស្រីវិញ។

អ្នកស្រី កាឆយ បានឲ្យដឹងថា “កាលពីថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០១៨ នាងខ្ញុំបានចូលរួមពិធីមង្គលការប្អូនស្រីរបស់លោក ឧកញ្ញាលឹមលាងនៅខេត្តតាកែវ ហើយបានជ្រុះកាបូបដៃបាត់ តែសំណាងល្អកូនក្រមុំរើសទុកអោយ នាងខ្ញុំត្រេកអរយ៉ាងខ្លាំង រយះពេល១៧ថ្ងៃ ហើយដែលកូនក្រមុំខិតខំរកលេខនាងខ្ញុំទាន់តែបាន បានភរិយាសំអាតហៅខ្វេជួយប្រាប់ អគុណដល់កូនក្រមុំទឹកចិត្តដ៏ល្អកំររកបាន ដែលបានរក្សាទុកអោយបង បងសូមជូនពរគូស្វាមីភរិយា នឹងក្រុមគ្រួរសាលោក ឧកញ្ញានឹងលោកជំទាវជួបតែក្តីសុខ ប្រាថ្នាអ្វីៗបានដូចក្តីបំណង អគុណយ៉ាងជ្រាលជ្រៅ”៕