Kylie Jenner Travis ផ្ទុះសំណើចដែល អ្នកគាំទ្រគិតថា អង្គរក្សផ្ទាល់ខ្លួនមុខដូចកូនស្រីរបស់ខ្លួន
កម្សាន្ត
9.25K

អាមេរិក៖ ក្រោយពីកូនស្រីពៅត្រកូល Kardashian នាង Kylie Jenner បានសម្រាលកូនស្រីបានប្រមាណជាប៉ុន្មានខែនោះ។ ថ្មីៗនេះស្រាប់តែមានការចែកចាយពេញបណ្តាញសង្គមនូវរូបភាពដែលត្រូវអ្នកគាំទ្រទាំងឡាយបានយកមកប្រៀបធៀបដោយមានការភ្ញាក់ផ្អើលថា កូនស្រីរបស់នាង Kylie Jenner ឈ្មោះ Stormi មានមុខមាត់មិនដូចលោក Travis Scott ដែលជាឪពុកសោះឡើយ។

មិនត្រឹមតែប៉ុណ្ណោះបែរជាមហាជនមួយចំនួនធំបានគិតថា កូនស្រីនាង Kylie Jenner មានមុខមាត់ស្រដៀងនឹងអង្គរក្សជំនិតរបស់នាងដែលមានឈ្មោះ Tim Chung។ ដោយមានការយករូបថតកូនស្រីនាង Kylie Jenner មកប្រៀបធៀបជាមួយនឹងអង្គរក្សរបស់នាង ហើយបែរជាមានមុខមាត់ស្រដៀងគ្នា ជាហេតុធ្វើឲ្យអ្នកលេងបណ្តាញសង្គមចែកចាយនិងពិភាក្សាជជែកវែកញែកពេញហ្វេសប៊ុក និង Twitter។

យោងតាមប្រភព ជិត ស្និទ្ធ មួយ បាន ប្រាប់ វិប សាយ Hollywood Life ថា Kylie គិត ថា វា គួរ ឲ្យ អស់ សំណើច ណាស់ ដែល អ្នក គាំទ្រ គិត ថា អង្គរក្ស ផ្ទាល់ ខ្លួន នាង អាច ជា ឪពុក បង្កើត របស់ កូន នាង ហើយ មិន មែន ជា Travis នោះ។ ចំណែកTravis ក៏ ផ្ទុះ សំណើច ចំពោះ រឿង មួយ នេះ ដែរ។ កូន ក្មេង អាច នឹង មាន មុន មាត់ ដូច នរណា ពេល ដែលពួក គេ នៅ តូច ដូច្នេះ Kylie និង Travis គិត ថា វា ពិត ជា ឡប់ ណាស់ ដែល គ្រប់ គ្នា គិត ចេញ ផ្លូវ បែប នេះ ហើយ មិន បាន គិត ឲ្យ បាន ល្អិតល្អន់ "។

 ថ្វីត្បិតតែទារិកានោះមានមុខមាត់មើលទៅដូច Tim Chung យ៉ាងណាក្តី ក៏ប៉ុន្តែនៅក្នុងសំបុត្រកំណើតក្មេងក៏បានបង្ហាញឈ្មោះលោក Travis (ឈ្មោះពិត Jacques Webster) ដែលបញ្ជាក់ថាលោក Travis គឺជាឪពុក៕