នាឡិកាម៉ាក CITIZEN របស់ក្រុមហ៊ុន LDI ENTERPRISE LTD បានប្រារព្ធពិធីគំរប់ខួប១០០ឆ្នាំ
កម្សាន្ត
1.57K

នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ក្រុមហ៊ុនម៉ាកនាឡិកាប្រ៊េនល្បី CITIZEN របស់ក្រុមហ៊ុន LDI ENTERPRISE LTD បានធ្វើគំរប់ខួប១០០ឆ្នាំរបស់ខ្លួន ដោយមានភ្ញៀវកិត្តិយសនិងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CITIZEN នៅប្រទេសជប៉ុនអញ្ជើញចូលរួមផងដែរ នៅក្នុងនោះនាឡិកាម៉ាក CITIZEN បានដាក់តាំងពិព័រណ៍លក់ប្រ៊េនរបស់ខ្លួននៅសណ្ឋាគារ SOFITEL ដែលទើបនឹងផលិតថ្មីៗនេះ នៅក្នុងនោះមានការចូលរួមសម្តែងដោយតារាល្បីគឺអ្នកនាងសុខ សុម៉ាវត្តី លោកដេនី និងឌីជេណាណា ហើយក៏មានតារាម៉ូឌែលដែលមានរូបសម្រស់ស្រស់ស្អាត។

ហើយក្នុងនោះក៏មានការថ្លែងសុន្ទរកថា និយាយពីគុណភាពនាឡិការបស់ខ្លួនផងដែរ។

ជាចុងក្រោយក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនរបស់ខ្លួនដែរធ្លាប់តែបានប្រើប្រាស់ប្រ៊េនរបស់ខ្លួនតាំងពីដើមរហូតដល់ពេលនេះ។