ការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេងអាស៊ានបូកបី លើកទី៦ នៅប្រទេសវៀតណាម
បច្ចេកវិទ្យា
1.02K

អបអរសាទរសិស្សានុសិស្សកម្ពុជាបានទទួលជ័យលាភីក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេងអាស៊ានបូកបី លើកទី៦ (6th ASEAN Plus Three Junior Science Odyssey - APT JSO) សម្រាប់សិស្សមានអាយុពី ១៣ឆ្នាំ ដល់ ១៥ឆ្នាំ លើប្រធានបទ« ឋាមពលកើតឡើងវិញសម្រាប់ទ្រទ្រង់ជីវិត » ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ជាលទ្ធផល សិស្សកម្ពុជាយើងទទួលបានមេដាយសរុបចំនួន ១៤ គ្រឿង ក្នុងនោះ មេដាយមាស ០១គ្រឿង មេដាយប្រាក់ ១០គ្រឿង និងមេដាយសំរឹទ្ធ ០៣គ្រឿង។