ពាណិជ្ជកម្ម

ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង បានចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានហើយ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងរួចហើយ នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២១ និង ០០ ដល់ម៉ោង ៥ និង ០០ទៀបភ្លឺ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង បានចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី២ ប្រវែង ៤១ម កាត់ទទឹងខាងលើវិថី ទេព ផន ឬផ្លូវលេខ ១៨២ ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវហាង Kawasaki ទៅចិញ្ចើមផ្លូវ អូឡាំព្យាសុីធី ។

ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាននឹងបិទចរាចរណ៏ឆ្លងកាត់ក្នុងរយៈពេលខាងលើ ។អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលា យប់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និង ពង្វាងចរាចរដោយសេចក្តីអនុគ្រោះ ៕

 




អត្ថបទទាក់ទង៖