ពាណិជ្ជកម្ម

មោទនភាពជាតិខ្មែរ ! យប់នេះ ក្រុមយុវជន(U21)កម្ពុជា ប្រកួតផ្ដាច់ព្រ័ត្រជាមួយទីម័រខាងកើត ដណ្ដើមពានរង្វាន់ស្តេចព្រុយណេ

ភ្នំពេញៈ ខណៈនេះក្រុមយុវជនជម្រើសជាតិអាយុក្រោម២១ឆ្នាំ(U21)កម្ពុជា បានសាងប្រវត្តិសាស្រ្តមួយដល់ប្រទេសជាតិគួរឲ្យកោតស្ញប់ស្ញែង ដោយបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ប្រកួតជាមួយក្រុមយុវជន(U21)ទីម័រខាងកើត ដើម្បីដណ្ដើមពានរង្វាន់មិត្តភាពអន្តរជាតិរបស់ស្តេចព្រុយណេ Hassalnal Bolkiah Tropy ប្រចាំឆ្នាំ២០១៨ នៅវេលាម៉ោង៧:៣០នាទីយប់(ម៉ោងនៅកម្ពុជា)ថ្ងៃទី៥ ឧសភា នេះ នៅកីឡដ្ឋាន Hassanal Bolkiah National Stadium។

មុននឹងឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមយុវជនជម្រើសជាតិអាយុក្រោម២១ឆ្នាំ(U21)កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិ U21 មីយ៉ាន់ម៉ា ដោយលទ្ធផល ២ទល់១ ខណៈ ក្រុមជម្រើសជាតិ U21 ទីម័រខាងកើត យកឈ្នះសិង្ហបុរីក្នុងលទ្ធផល ២-១ ដូចគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើទីលាន Hassanal Bolkiah នៃប្រទេស ប្រ៊ុយណេ កាលពីថ្ងៃទី ០២ ឧសភា ឆ្នាំ២០១៨។

ក្រុមយុវជន(U21)កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ២ប្រចាំពូល B ក្រោយពីចាញ់ក្រុមយុវជន(U21)ឡាវ ២-១ ក្នុងជំនួបបើកឆាក និងបានឈ្នះក្រុមយុវជន(U21)សិង្ហបុរី ១-០ នៅជំនួបបន្ទាប់។ ចំណែកក្រុមយុវជន(U21)ទីម័រខាងកើត បានទទួលចំណាត់ថ្នាក់លេខ២ដូចគ្នាប្រចាំពូល A បន្ទាប់ពីពួកគេយកឈ្នះម្ចាស់ផ្ទះក្រុមយុវជន(U21)ព្រុយណេ ១-០ ចាញ់ក្រុមយុវជន(U21)មីយ៉ាន់ម៉ា ២-០ និងស្មើ ១-១ ជាមួយក្រុមយុវជន(U21)ថៃ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះសង្ឃឹមថា ក្រុមយុវជនជម្រើសជាតិអាយុក្រោម២១ឆ្នាំ(U21)កម្ពុជា នឹងទទួលបានជ័យជម្នះ លើក្រុមយុវជន(U21)ទីម័រខាងកើត ព្រោះក្រុមយុវជន(U21)ទីម័រខាងកើត ចាញ់ក្រុមយុវជន(U21)មីយ៉ាន់ម៉ា ២-០ ខណៈដែល ក្រុមយុវជន(U21)កម្ពុជា ធ្លាប់ប្រកួតស្មើនឹងក្រុមយុវជន(U21)មីយ៉ាន់ម៉ានេះ៕

 




អត្ថបទទាក់ទង៖