កូនប្រុស នាយ ក្រឹម ចេញបេសកកម្ម ក្រោមឆ័ត្រUNរសៀលនេះ!
កម្សាន្ត
20.9K

ភ្នំពេញ៖ កូនប្រុសរបស់តារាកំប្លែង នាយក្រឹម បានធ្វើដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ដោយជាមោទកភាពគ្រួសារ និងប្រទេសជាតិ។

ព័ត៌មាននេះទម្លាយដោយ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឯកឧត្តម បានសរសេរលើបណ្ដាញសង្គមផ្ទាល់ខ្លួនឲ្យដឹងថា ថ្ងៃនេះ កង កម្លាំងមួកខៀវរបស់កម្ពុជាចេញទៅបំពេញការងាររក្សាសន្តិភាព នៅតាមបណ្ដាប្រទេសដែលកំពុងមានគ្រោះភ័យហើយមួយក្នុងចំណោមនោះ គឺ ប្រទេសម៉ាលី។

ឯកឧត្តម បន្ត ថា "ក្នុងចំណោមទាហានមួកខៀវខ្មែរ លើកនេះក៏មានវត្តមានរបស់កូនប្រុស លោកពូ ក្រឹម ចូលរួមដែរ។ នៅប្រលានយន្តហោះ ឃើញពូនិងមីង ញញឹម ជូន ដំណើរកូន ក្នុងមោទកភាព គ្រួសារនិងសង្គមជាតិ"៕